ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ជាមួយ​បណ្តា​អង្គភាព​បោសសម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន​

អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ជាមួយ​បណ្តា​អង្គភាព​បោសសម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​៖ នៅ​សាលាខេត្ត​ប៉ៃលិន ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ជាមួយ​បណ្តា​អង្គភាព​បោសសម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន ដូចជា​៖ ក្រុមការងារ​ផែនការ​សកម្មភាព​មីន ម៉ា​ពូ (MAPU) កងឯកភាព​កំចាត់​មីន​ទី​៣ ស៊ីម៉ាក់ (CMAC) និង​អង្គការ HALO Trust ដើម្បី​អនុម័ត​ដី​ចំការ​មីន សំរាប់​បញ្ចូល​ក្នុង​ផែនការ​បោសសំអាត​មីន​ឆ្នាំ​២០២១ នៅ​ខេត្ត​ប៉ៃលិន និង​អនុវត្តន៍​ថវិកា​។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈកម្មាធិការ​សកម្ម​ភាព​មីន​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ បណ្តា​អង្គភាព​បោសសម្អាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ដែល​បាន​ធ្វើ​សកម្មភាព​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន បានធ្វើការ​បោសសម្អាត​មីន និង​គ្រាប់​មិន ទាន់​ផ្ទុះ រំដោះ​ដី​កសិកម្ម​ជូន​ប្រជាពលរដ្ឋ និង​រំដោះ​ដី​សំរាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ព្រមទាំង​បាន​កាត់ បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​យ៉ាងច្រើន ហើយ​ទទួលបាន​ការកោតសរសើ​ពី​ថ្នាក់​ជាតិ និង​បាន​យក​ខេត្ត​ប៉ៃលិន​ជា​គំរូ បង្ហាញ​ដល់​ខេត្ត​ផ្សេងៗ ទៀតផង​។​

​លោកជំទាវ​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្ត​ថា​៖ «​នៅក្នុង​ឆ្នាំ​២០២១​នេះ យើង​ត្រូវ​ខិតខំ​ជំរុញ​ការ​បោសសម្អាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​បន្ថែមទៀត ធ្វើ​យ៉ាងណា​ប្រឹងប្រែង អោយអស់​ពី​លទ្ធភាព ដើម្បី​សំរេច​ឱ្យបាន​តាម​ផែនការ​កំណត់ ដូច្នេះ​យើង​ត្រូវ​ជំរុញ​សកម្ម ភាពចុះ​ពិនិត្យ​ជាក់ស្តែង​ដល់​ចំការមីន ដើម្បី​អោយ​បានដឹង​ពី​ការលំបាក និង​ភាពងាយស្រួល​របស់​ប្រតិប័ត្តករ​ក្នុង​ការដោះមីន​នៅ​តំប​ន់​នោះ ហើយ​ត្រូវមាន​យន្តការ ផ្សព្វផ្សាយ​អោយបាន​ខ្លាំងក្លា​ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន អោយបាន​យល់ដឹង​ពី​បញ្ហា​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​។​

​នៅក្នុង​ឱកាស​នោះ​ផង​ដែរ​លោកជំទាវ បាន ស្រីមុំ បាន​មានប្រសាសន៍​ថ្លែងអំណរគុណ និង​កោត សរសើ ដល់​អង្គភាព​បោសសម្អាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន​ទាំងអស់ និង​សំណូមពរ​ដល់​ម្ចាស់​ជំនួយ​បន្ត​គាំទ្រ ដើម្បី​ធ្វើការ​បោសសម្អាត​គ្រាប់​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ខេត្ត​ប៉ៃលិន ឱ្យ​សម្រេច​បាន​ទៅ​តាម​ផែនការ​នៅ​ឆ្នាំ​២០២៥​។​

​បើ​តាម​របាយការណ៍រ​បស់​លោក ឈឹម សម្បត្តិ ប្រធាន​អង្គភាព​កំចាត់មីន ម៉ា​ពូ ( Mapou) ខេត្ត​ប៉ៃលិន បានឱ្យដឹងថា​៖ ខេត្ត​ប៉ៃលិន​មាន​ចម្ការ​មីន​សរុប ១១៩២​ចម្ការ ស្មើ​ផ្ទៃដី ៧៩៣៤​ហិកតា ហើយ​បាន​បោសសម្អាត រួច​ចំនួន ៧៧៨​ចម្ការ រំដោះ​ផ្ទៃដី​បាន​ចំនួន ៥១៤៦​ហិកតា ដោយ​រក​ឃើញ​គ្រាប់​មីន និង​គ្រាប់​មិនទាន់ ផ្ទុះ ដូចជា​៖ ១-​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន ៣៤៣៨៤​គ្រាប់ ២-​មីន​ប្រឆាំង​រថក្រោះ​ចំនួន ១១០៧​គ្រាប់ ៣-​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន ២៣៤៦៧៩​គ្រាប់ ហើយ​ចាប់តាំងពី​ឆ្នាំ​២០០០ រហូតដល់ ឆ្នាំ​២០២០ មាន​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ មាន​ចំនួន ៦៧១​នាក់ ស្រី ៧៧​នាក់​៕

Filed in: ព័ត៌មានជាតិ