ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ខេត្ត​ព្រះសីហនុ ផ្អាក​ការចេញ​-​ចូល​ជា​បណ្តោះអាសន្ន ផ្ទះ​៣​កន្លែង​ទៀត ជាប់​ភោជនីយដ្ឋាន​ម៉ូ​សូ ក្រោយ​អ្នក​ឆ្លងកូវី​ដ​១៩​ចូល​ទីនោះ

​ខេត្ត​ព្រះសីហនុ ផ្អាក​ការចេញ​-​ចូល​ជា​បណ្តោះអាសន្ន ផ្ទះ​៣​កន្លែង​ទៀត ជាប់​ភោជនីយដ្ឋាន​ម៉ូ​សូ ក្រោយ​អ្នក​ឆ្លងកូវី​ដ​១៩​ចូល​ទីនោះ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះសីហនុ​) ៖ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២១ អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បានសម្រេច​ផ្អាក​ការចេញ​-​ចូល​ផ្ទះ ចំនួន ៣​កន្លែង ដែល​ជាប់​នឹង​ភោជនីយដ្ឋាន​ម៉ូ​សូ ក្រោយ​ពី​រកឃើញ​ថា​អ្នក​ឆ្លងកូវី​ដ​១៩ ធ្លាប់​ចូល​ទៅ​ទីនោះ​។​

​ផ្ទះ​ដែល​ត្រូវ​បិទ​ទាំង​៣​នោះ ស្ថិតនៅ​ជាប់​នឹង​ភោជនីយដ្ឋាន​ម៉ូ​សូ ដែល​មាន​ទីតាំង​នៅ​ផ្លូវ​២១១ ភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។ បន្ថែម​លើ​នេះ អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឲ្យ​អ្នកពាក់ព័ន្ធ​នៅក្នុង​ផ្ទះ​ទាំង​៣ ខាងលើ ត្រូវ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​រក​មេ​រោគកូ​វីដ​១៩ ផងដែរ​។​

​សូមជម្រាបថា កម្ពុជា​កំពុង​ជួបប្រទះ​ករណី​ឆ្លង​ជំងឺ​កូវី​ដ​១៩ យ៉ាង​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន ជា​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ដែល​ធ្វើឲ្យ​ទីតាំង​ជាច្រើន​ដែល​ពាក់ព័ន្ធ ត្រូវ​បង្ខំចិត្ត​បិទ​ជា​បណ្តោះអាសន្ន​។ គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី ១៧ ខែ​មីនា ឆ្នាំ​២០២១ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ សរុប​ចំនួន ១៥០៥​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ចំនួន ៨៤០​នាក់​, អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន ៦៦២​នាក់​, អ្នកជំងឺ​ម្នាក់​ស្លាប់ និង​២​នាក់​ទៀត ស្លាប់​ដោយសារ​ការ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ និង​ស្ទះ​សរសៃរ​ឈាម​បេះដូង ពេល​កំពុង​ទទួល​ការព្យាបាល​ជំងឺ​កូវី​ដ​១៩៕

​សូម​អាន​លិខិត​របស់​អភិបាលខេត្ត​ព្រះសីហនុ​ខាងក្រោម​៖

Filed in: ព័ត៌មានជាតិ