ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

បុរស​ម្នាក់​ត្រូវ កម្លាំង​អន្តរាគមន៍​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​នាំខ្លួន​ខណៈ ចង់​គេចវេស​មិន ព្រម​ផ្តល់​សំណាក​តាម​ការស្នើសុំ​របស់​គ្រូពេទ្យ

បុរស​ម្នាក់​ត្រូវ កម្លាំង​អន្តរាគមន៍​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​នាំខ្លួន​ខណៈ ចង់​គេចវេស​មិន ព្រម​ផ្តល់​សំណាក​តាម​ការស្នើសុំ​របស់​គ្រូពេទ្យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ល្ងាច​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២១ បុរស​ម្នាក់​ដែល​មាន​ហានិភ័យ​ខ្ពស់ ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូវី​ដ​១៩ គឺ​ឪពុកម្តាយ​ធ្វើតេស្ត​វិជ្ជមាន បាន​ព្យាយាម​គេចវេស មិន​ព្រម​ឲ្យ​ក្រុម​គ្រូពេទ្យ​យក​សំណាក បើ​ទោះបីជា​ក្រុម​គ្រូពេទ្យ​បាន​ព្យាយាម​បញ្ចុះបញ្ចូល ពន្យល់​ហេតុផល​យ៉ាងណាក៏ដោយ​។​

​ដោយ​មាន​ការស្នើសុំ​ពី​ក្រុមគ្រូពេទ្យ​កម្លាំង​គ​អន្តរាគមន៍ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រៀម​នៅ​សាលា​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សៀ ទីន នាយរង​សេនាធិការដ្ឋាន និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​សហកា​រណ៍ ជាមួយ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌដូនពេញ ដឹកនាំ​ដោយ លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង ក្រុមគ្រូពេទ្យ​ក្រសួងសុខាភិបាល​ចុះ​ទៅ​ដល់​ទីតាំង​ផ្ទាល់ ស្ថិតនៅ​ផ្ទះ​ជាន់​ទី​៤ ផ្លូវ​ព្រះមុនីវង្ស ភូមិ​២ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ នាំខ្លួន​បុរស​ដែល​ចង់​គេចវេស​ម្នាក់​នោះ ទៅ​កាន់​មណ្ឌល​ព្យាបាល​ជំងឺ​កូវី​ដ​១៩ ចាក់អង្រែ​ក្រោម​បាន​ដោយ​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ