ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​អភិបាល​ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ដល់​បងប្អូន​ពលករ​ទាំងអស់ សូម​ចូលរួម​ទប់ស្កាត់​ជម្ងឺ​រាតត្បាត តាមរយៈ “៣​ការពារ ៣​កុំ ២​ចូលរួម​

​អភិបាល​ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ដល់​បងប្អូន​ពលករ​ទាំងអស់ សូម​ចូលរួម​ទប់ស្កាត់​ជម្ងឺ​រាតត្បាត តាមរយៈ “៣​ការពារ ៣​កុំ ២​ចូលរួម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពង់ធំ​) ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ដល់​បងប្អូន​ពលករ​ទាំងអស់ សូម​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ តាមរយៈ “៣​ការពារ ៣​កុំ ២​ចូលរួម​”៖

​បី​ការពារ​៖
១. ពាក់​ម៉ាស់​នៅ​គ្រប់​ទីសាធារណៈ​
២. លាងដៃ​ជាមួយ​សាប៊ូ អាល់​កុល ឬ​ជែល​
៣. រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល ចាប់ពី មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​
​បី​កុំ​៖
១. កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​
២. កុំ​ចូលទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​
៣. កុំ​ប៉ះពាល់​គ្នា​
​ពីរ​ចូលរួម​៖
១. ចូលរួម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩
២. ប្រើ QR Code Stop Covid
​លើសពីនេះ​ទៀត​ឯកឧត្តម សុខ លូ បាន​ពន្យល់​ពីសារ​:​សំខាន់​នៃ​ការធ្វើ​ចត្តា​ឡី​ស័ក និង​ច្បាប់​ស្ដី​ពី​ការផាកពិន័យ​ជា​សាច់ប្រាក់​កំឡុង​ពេល​កូវី​ដ​។​
​ឯកឧត្តម សុខ លូ បាន​អំពាវនាវ​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​ពលករ​ដែល​ទើប​វិលត្រឡប់​មក​ពី​ប្រទេស​ថៃ​នៅ​យប់​ថ្ងៃទី ១៦ ខែ​មីនា ចំនួន ១០៤​នាក់ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២១ នៅ​មណ្ឌល​ចត្តា​ឡីស័​ក​វិទ្យាល័យ​កំពង់ធំ​។​
​សូម​រំលឹក​ថា រៀងរាល់​ព្រឹក ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ពលករ​ដែល​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​សម្រាក​មួយ​យប់ នៅ​មណ្ឌល​ចត្តា​ឡីស័​ក​វិទ្យាល័យ​កំពង់ធំ​។​

Filed in: ព័ត៌មានជាតិ