ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

សម្ដេច ហេង សំរិន សូម​អរគុណ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វិភាគទាន​មិន​អាច​កាត់ថ្លៃ​បាន​របស់​ក្រុម​គ្រូពេទ្យ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដែល​បាន​លះបង់​ដើម្បី​ប្រយុទ្ធ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ !

សម្ដេច ហេង សំរិន សូម​អរគុណ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វិភាគទាន​មិន​អាច​កាត់ថ្លៃ​បាន​របស់​ក្រុម​គ្រូពេទ្យ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដែល​បាន​លះបង់​ដើម្បី​ប្រយុទ្ធ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ក្នុងនាម​រដ្ឋ​សភា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ធសភា សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុម​គ្រូពេទ្យ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​លះបង់​ពេលវេលា និង​បញ្ចេញ​អស់​នូវ​កម្លាំងកាយ​ចិត្ត​ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូវី​ដ​-១៩ ដ៏​កាច​សាហាវ ដែល​បាន​នឹង​កំពុង​យាយី​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​បង្ក​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​-​សង្គមជាតិ​យើង​។​

​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សូម​ឆ្លៀត​យក​ឱកាស​នេះ ក្រើនរំលឹក​ជា​ថ្មី​ម្តង​ទៀត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ឱ្យ​បន្ត លើកកម្ពស់​ការយកចិត្ត​ទុកដាក់​ខ្ពស់ ជាពិសេស​គោរព​ច្បាប់ និង​វិធាន​សុខាភិបាល​នានា​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ សំដៅ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​នេះ​ឱ្យ​ខាងតែបាន និង​សូម​លើក​ចិត្ត​បងប្អូន​កុំ​ចេញ​ទៅ​ក្រៅ ឬ​ទីសាធារណៈ បើ​មិន​ចាំបាច់​។​

​សូម​ជូនពរ​ដល់​បង​ប្អូន​មាន​សុភាព​ល្អ ជៀសផុត​ពី​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​។​

Filed in: ព័ត៌មានជាតិ