ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ចាប់ខ្លួន​មេខ្យល់​២​នាក់ នាំ​ពលករ​ខ្មែរ ឆ្លងដែន​ខុសច្បាប់ ១៤​នាក់ ទៅ​ថៃ

​ចាប់ខ្លួន​មេខ្យល់​២​នាក់ នាំ​ពលករ​ខ្មែរ ឆ្លងដែន​ខុសច្បាប់ ១៤​នាក់ ទៅ​ថៃ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ កម្លាំង​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ករណី​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ ដោយ​បាន​ធ្វើ​ការឃាត់ខ្លួន​មេខ្យល់ ២​នាក់ ដែល​លួច​នាំ​ពលករ​ចំនួន ១៤​នាក់ ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។​

​ប្រតិបត្តិការ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២១ ដោយ​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ សហការ​ជាមួយ​មន្ត្រី​ជំនាញ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ និង​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ ក្រោម​ការដឹកនាំ​របស់ ឧត្តមសេនីយ៍ឯក សម វណ្ណ​វីរៈ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​។​

លោក​វរសេនីយ៍ឯក បេន សំអាត អធិការនគរបាល ស្រុក​ម៉ាឡៃ បានឲ្យដឹងថា ជនសង្ស័យ​ជា​មេខ្សល់​ទាំង​២​នាក់ រួមមាន​៖
* ១៖ ឈ្មោះ ចក់ វី ហៅ ០៩ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ រស់នៅ ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ជា​មេក្លោង
* ២៖ ឈ្មោះ យ៉ា​ត ប៊ុន​នី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ជរ ឃុំ​ចំណា​លើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។​

​មេខ្យល់​ទាំង​២​នាក់​នេះ បាន​នាំ​ពលករ​ប្រុស ស្រី​ចំនួន​១៤​នាក់ យក​មក​លាក់ខ្លួន​នៅក្នុង​ផ្ទះសំណាក់ ម៉ី ម៉ី ស្ថិតនៅ​ភូមិ​ដូង ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដើម្បី​ត្រៀម​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ នៅ​យប់​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២១​។ ចំណែក​ឈ្មោះ អោម ចាន់​រ៉ា ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជា​ម្ចាស់​ផ្ទះសំណាក់ ម៉ី ម៉ី មិន​សហការ​ជាមួយ​សមត្ថកិច្ច ដែល​បាន​ផ្តល់​ទីតាំង​ឲ្យ​មេ​ខ្យល់លាក់​ពលករ​។​

លោក​អធិការ​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​២​នាក់ និង​ម្ចាស់​ផ្ទះសំណាក់ កំពុង​ធ្វើ​ការសាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តា​មនិច្បាប់​។ ដោយឡែក ពលក​រទាំង​១៤​នាក់ កំពុង​ធ្វើ​ការសាកសួរ​នៅ​អធិការដ្ឋាន​៕

Filed in: ព័ត៌មានជាតិ