ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មាន​ប្រសា​ស​ថា​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មាន​ប្រសា​ស​ថា​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ÷ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មាន​ប្រសា​ស​ថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ ១៩ គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា ដោយ​អនុវត្ត​តាម​ការណែនាំ​ចង្អុលបង្ហាញ​របស់លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​គោរព​ទៅ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ទៅកាន់​សមាជិក​ក្រោម​ឱវាទ​ទាំងអស់​ថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​កុំថាឡើយ​យើង​ជា​កងកម្លាំង បើ​ទោះបី​យើង​ជា​ពលរដ្ឋ​សាមញ្ញ​ក៏​ត្រូវ​ចូលរួម​ឲ្យ​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការបង្កា​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​

​លោក​បន្ថែម​ទៀត​ថា​ដូច្នេះ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ត្រូវតែ​បន្ត​ចូលរួម​ជាមួយ​ស្ថាប័ន​ចម្រុះ​គ្រប់​ប្រភេទ​ក្នុង​ការ​ដាស់តឿន​ក្រើនរំលឹក និង​ជួយ​ជំរុញ​ដល់​ប្រជាពលរដ្ឋ​អនុវត្ត នូវ​វិធានការ​«៣​ការពារ​៣​កុំ​»​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​បន្ត​ចូលរួម​ប្រចាំការ​ការពារ​ត្រួតពិនិត្យ​និង​ត្រៀម​អន្តរាគមន៍​នៅ​តាម​ទីតាំង​ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡី​ស័កនិង​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ឆ្លងកូវី​ដ​-១៩(COVID19)​ក្នុង​រាជធានី​ភ្នំពេញ​មាន​ជាង​១០០​ទីតាំង​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​។​

​វិធានការ ៣ ការពារ​រួមមាន ៖ ១.​ពាក់​ម៉ាស់ ២.​លាងដៃ​នឹង​ជែល​ឬ​សាប៊ូ​និង ៣.​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​គម្លាត​សុវត្ថិភាព​បុគ្គល​ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ​ឲ្យបាន​គ្រប់​គ្នា​និង​គ្រប់​ទីកន្លែង​។​

​ចំណុច​បី​ការពារ​នេះ​សំខាន់​ខ្លាំងណាស់ ធ្វើ​ដូច្នេះ​ទើប​អាច​យកឈ្នះ​លើ​ជំងឺ​កូវី​ដ​-១៩​បាន​ដោយ​ជោគជ័យ​។​

​វិធានការ ៣ កុំ រួមមាន ៖
១.​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក​
២.​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​និង​
៣.​កុំ​ប៉ះពាល់​គ្នា​កុំ​ចាប់ដៃ​គ្នា​កុំ​កៀក​ស្មា​គ្នា​កុំ​ឱប​គ្នា​ជាដើម​។​

Filed in: ព័ត៌មានជាតិ