ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លោក ម៉េត មាស​ភក្ដី ច្រាន​ចោល​សារ​សំឡេង ដែល​ផ្សព្វផ្សាយ​គ្មាន​ការ​ពិត​ថា មាន​ការបិទ​រាជធានី​ភ្នំពេញ​នៅ​យប់​នេះ

លោក ម៉េត មាស​ភក្ដី ច្រាន​ចោល​សារ​សំឡេង ដែល​ផ្សព្វផ្សាយ​គ្មាន​ការ​ពិត​ថា មាន​ការបិទ​រាជធានី​ភ្នំពេញ​នៅ​យប់​នេះ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្រោយ​មាន​សំឡេង​មួយ បាន​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​យ៉ាង​ព្រោងព្រាត​ថា រាជធានី​ភ្នំពេញ នឹង​ត្រូវ​បិទ​នៅ​យប់​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២១​នេះ​, អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី បាន​ចេញ​មក​បញ្ជាក់ថា នេះ​ជា​ដំណឹង​ក្លែងក្លាយ ពោល​រាជធានី​ភ្នំពេញ មិនទាន់​មាន​ការសម្រេច​ឲ្យ​បិទ​នោះ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២១​នេះ​។​

​លោក ម៉េត មាស​ភក្ដី បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន យ៉ាង​ដូច្នេះ​ថា​៖ «​គិត​ត្រឹម​ល្ងាច​នេះ រាជធានី​ភ្នំពេញ មិនទាន់​មាន​ការសម្រេច​ណាមួយ​ឲ្យ​បិទ​នោះ​ទេ​។ សូម​ប្រជាពលរដ្ឋ​កុំ​មាន​ការយល់ច្រឡំ និង​ឈប់​ចែកចាយ​ដំណឹង​ក្លែងក្លាយ​បន្តទៀត​»​។​

​សូមជម្រាបថា កម្ពុជា​កំពុង​ជួបប្រទះ​នឹង​ករណី​ឆ្លងកូវី​ដ​១៩ ជា​លក្ខណៈ​សហគមន៍ ២០​កុម្ភៈ ដែល​ជា​ករណី​ឆ្លង​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​។ មកដល់ពេលនេះ ករណី​ឆ្លង​សហគមន៍ ២០​កុម្ភៈ មិនទាន់​ធូរស្រាល​នៅឡើយ ប្រការ​នេះ​ជា​ការបង្ខំ​ឲ្យ​តំបន់ និង​ទីតាំង​មួយចំនួន ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​។​

​គិត​ត្រឹម​ម៉ោង ៧៖០០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ សរុប​ចំនួន ១៣២៥​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ចំនួន ៧៣០​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៥៩២​នាក់​, ស្លាប់​ដោយសារកូ​វីដ​១៩​ម្នាក់ និង​ពីរ​នាក់​ទៀត ស្លាប់​ដោយសារ​ការ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ និង​ស្ទះ​សរសៃរ​ឈាម​បេះដូង ពេល​កំពុង​ទទួល​ការព្យាបាល​ជំងឺ​កូវី​ដ​១៩៕

 

Filed in: ព័ត៌មានជាតិ