ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​អំណោយ និង​ថវិកា ដល់​គ្រួសារ​នៃ​សព លោក ឡៅ វណ្ណា ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​អំណោយ និង​ថវិកា ដល់​គ្រួសារ​នៃ​សព លោក ឡៅ វណ្ណា ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២១​នេះ លោក ឌី​រ័ត្ន ខេ​ម​រុណ អភិបាលរង​ខណ្ឌ​មានជ័យ បាន​នាំយក​ថវិកា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ទៅ​ប្រគល់ជូន​គ្រួសារ​នៃ​សព​លោក ឡៅ វណ្ណា ដែល​បាន​ទទួលមរណភាព​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ស្ថិតនៅ​ភូមិ​ព្រែក​តា​ឡុង​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​លោក សៅ វណ្ណា ជា​មនុស្ស​ដំបូង​គេ ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១០៖៤០​នាទី​ព្រឹក ដោយសារកូ​វីដ​-១៩ ក្នុង​ជន្មាយុ​៥០​ឆ្នាំ​។​

​ក្នុង​ឱកាស​នេះ​ដែរ លោក​អភិបាលរង​ខណ្ឌ​មានជ័យ បាន​ពាំនាំ​នូវ​ការ​ផ្តាំ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តាមរយៈ អភិបាល​រាជធានី​ភ្នំពេញ និង​បាន​សំដែង​នូវ​ស​មាណទុក្ខ​ដ៏​ក្រៀមក្រំ​សោកស្តាយ និង​អា​លោះ​អាល័យ​ជាទីបំផុត​។​

​លោក ឌី​រ័ត្ន ខេ​ម​រុណ បាន​បន្តទៀតថា សូម​កុំ​មាន​ក្តីបារម្ភ​អំពី​ជីវភាព​គ្រួសារ ក្នុងនោះ អភិបាល​រាជធានី​ភ្នំពេញ បាន​ផ្តាំផ្ញើ​ទៅ​លោក​អភិបាលខណ្ឌ ជួយ​ពិនិត្យ​ថែទាំ និង​សម្រួល​ដល់​ស្ថានភាព​ជីវភាព​គ្រួសារ​សព​ឲ្យបាន​សមរម្យ​ផងដែរ​។​

​លោក​អភិបាលរង​ខណ្ឌ​មានជ័យ បាន​នាំយក​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិ ៥,០០០,០០០​រៀល និង​អង្ករ​៨​បាវ ស្មើ​២០០​គីឡូក្រាម ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​យ៉ាង​ក្រៀមក្រំ​បំផុត​៕

Filed in: ព័ត៌មានជាតិ