ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ប្រើ​ពាក្យសំដី​ឌឺដង ដៀមដាម​ដាក់​គ្នា​តាម​បណ្តាញ​សង្គម​Tik Tok មិន​អស់ចិត្ត ក៏​បើក​ការ ប្រយុទ្ធ​គ្នា​លើ​ដងផ្លូវ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ឃាត់ ខ្លួន​ចំនួន​១៥​នាក់​បញ្ជូនទៅ​តុលាការ​

ប្រើ​ពាក្យសំដី​ឌឺដង  ដៀមដាម​ដាក់​គ្នា​តាម​បណ្តាញ​សង្គម​Tik Tok មិន​អស់ចិត្ត  ក៏​បើក​ការ ប្រយុទ្ធ​គ្នា​លើ​ដងផ្លូវ  ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ឃាត់ ខ្លួន​ចំនួន​១៥​នាក់​បញ្ជូនទៅ​តុលាការ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​យោបល់​របស់​លោក​វរសេនីយ៍ឯក លឹម ពុទ្ធីឡា​ស្នងការរង​ផែនការ​ងារ​នគរបាល ព្រហ្មទណ្ឌ និង​ដោយ​ម​បាន​ការសម្របសម្រួល​លើ នីតិវិធី ពី​ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១០​និង​៣០​នាទី នៅ​មូលដ្ឋាន​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​រួម​ជាមួយ​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​សហការ​ជាមួយ​កម្លាំង​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ឯក​ភ្នំ ដែល​មាន​លោក​វរសេនីយ៍ឯក ឡុង យោធា​វីរៈ ជា​អធិការ​នគរបាល​ស្រុក​បង្ក្រាប​ករណី​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស (​កាប់​និង​គប់​លើ​ម៉ូតូ ) ចំនួន​០១ ករណី ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ​២០២ ១ វេលា​ម៉ោង​១៦​និង​២០ នាទី នៅ​ចំណុច​មុខ​ផ្ទះ​លក់ គ្រឿងសំណង់​យីហោ រុន ម៉េង ក្នុង​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង តែ​ករណី​នេះ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ដោយ​ខូចខាត​តែ​ម៉ូតូ​ចំនួន​០២​គ្រឿង​តែ​ប៉ុណ្ណោះ​។

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​កម្លាំង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​០២​ក្រុម​មាន​គ្នា​ចំនួន ១៥​នាក់ គឺ​ក្រុម BoySrer​ចំនួន​០៨​នាក់ នឹង​ក្រុម​BoyLoy​ចំនួន​០៧​នាក់ ។

​វត្ថុតាង​ដកហូត​រួមមាន ៖ – ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ខៀវ ស ពាក់​ស្លាក​លេខ បាត់ដំបង 1AK7980 ចំនួន ០១ គ្រឿង​
– ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១២ ពាក់​ស្លាក​លេខ បាត់ដំបង​1N 8871 ចំនួន​០១​គ្រឿង​
– កាំបិត​ខ្វែវ​ដង​ឬ​ស្សី ប្រវែង​០១​ម៉ែត្រ ចំនួន ០១​ដើម​
– ដុំឥដ្ឋ​ចំនួន​០២​ដុំ
​សូម​ជម្រាប​ជូន​ថា​មូលហេតុ​ដែល​ជនសង្ស័យ​ចំនួន​ពីរ​ក្រុម​ខាងលើ​នេះ​មានទំនាស់​ជាមួយ​គ្នា​គឺ​មកពី​ការសរសេរ​ខូមិន​Comment​ដៀមដាម​ឌឺដង​ដាក់​គ្នា​តាមរយៈ​បណ្ដាញ​សង្គម​Tiktok​នា​ពេល​កន្លង​មក​ហើយ​ក៏​ផ្តើម​ទៅ​ជា​សកម្មភាព​ជាក់ស្តែង​នៅលើ​សមរភូមិ​ដងផ្លូវ​ក្នុង​មូលដ្ឋាន​ខាងលើ​តែម្តង​។

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុង កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ៕

Filed in: ព័ត៌មានជាតិ