ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អភិបាលខេត្ត​ឧត្តរមានជ័​យ ប្រគេន​ស៊ីម៉ងត៍​១៥​តោន សម្ភារ​សំណង់ និង​ម៉ូតូ​១​គ្រឿង ដល់​វត្ត​ព្រំសីមា​រង្សី​ជប់​គគី

​អភិបាលខេត្ត​ឧត្តរមានជ័​យ ប្រគេន​ស៊ីម៉ងត៍​១៥​តោន សម្ភារ​សំណង់ និង​ម៉ូតូ​១​គ្រឿង ដល់​វត្ត​ព្រំសីមា​រង្សី​ជប់​គគី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​) ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២១​នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប ទៀត​បាន​នាំយក​ស៊ីម៉ងត៍​១៥​តោន រួម​ទាំង​សម្ភារ​សំណង់ និង​ម៉ូតូ​១​គ្រឿង ប្រគេន​ដល់​វត្ត​ព្រំសីមា​រង្សី​ជប់​គគី ស្ថិតនៅ​ជាប់ ព្រំដែន កម្ពុជា​-​ថៃ ក្នុង​ភូមិ​ជប់​គគីរ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល​។​

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម ប៉ែន កុសល្យ ក៏បាន​លើកឡើង​ពី​ការរីកចម្រើន​របស់​ប្រទេសជាតិ ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ការរីកចម្រើន​របស់​ប្រទេសជាតិ​នោះ គឺ​មាន​ការ​ដើរ​ទន្ទឹម​គ្នា​ទាំង​ផ្នែក​អាណាចក្រ និង​ផ្នែក​ពុទ្ធចក្រ​ផងដែរ​ក្រោម​ដំបូល​សុខ​សន្តិ​សន្តិភាព ដែល​បាន​គ្របដណ្តប់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

ឯកឧត្តម ប៉ែន កុសល្យ ក៏​បាន​ធ្វើ​ការអប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​ល្អ​នូវ​វិធានការ​ការពារ​មេ​រោគកូ​វីដ​-១៩ គឺ ៣​កុំ និង​៣​ការពារ​ឱ្យបាន​ល្អ ហើយ ៣​ការពារ​នោះ​មាន​៖ ពាក់​ម៉ាស​ជាប្រចាំ លាងដៃ​ជាមួយ​អា​កុល សាប៊ូ ឬ​ជែល ឱ្យបាន​ញឹកញាប់ រក្សា​គម្លាត​សង្គម គម្លាត​បុគ្គល យ៉ាងតិច​១​ម៉ែត្រ​កន្លះ​ឡើងទៅ​។ ចំណែក​៣​កុំ គឺ កុំ​ចូលរួម​ទៅ​កន្លែង​ដែល​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល និង​ម៉ាស៊ីនត្រជាក់​ច្រើនពេក កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា កុំ​ឱប​គ្នា​ជាដើម​។​

ជាង​នេះ​ទៅ​ទៀត ​ឯកឧត្តមអភិបាលខេត្ត ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​បន្ត​ផ្សព្វផ្សាយ​នូវ​វិធានការ​ការពារកូ​វីដ​-១៩ ទៅដល់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន របស់​ខ្លួន​ដើម្បី​រួម​គ្នា​បង្ការ ការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​សូមបញ្ជាក់​ថា ក្រោយពី​បាន​ប្រគេន​ស៊ីម៉ងត៍​១៥ តោន រួម​ទាំង​សម្ភារ​សំណង់ និង​ម៉ូតូ​១ គ្រឿង​ដល់​គណៈកម្មាធិការ និង​ចៅអធិការ​វត្ត​ព្រំ​សី​ម៉ា​រង្សី​ជប់​គរ​គី​រួចមក ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ន​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ចំនួន​៥០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ២០.០០០​រៀល​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ