ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

អាជ្ញាធរ​ខេត្ត​សៀមរាប បន្ត​ដឹក​ពលករ​តាម​ព្រំដែន​ថៃ​ជាង​៣០០​នាក់​ទៀត​មក​ធ្វើ​ចត្ដា​ឡី​ស័ក​ក្នុង​ខេត្ត

អាជ្ញាធរ​ខេត្ត​សៀមរាប បន្ត​ដឹក​ពលករ​តាម​ព្រំដែន​ថៃ​ជាង​៣០០​នាក់​ទៀត​មក​ធ្វើ​ចត្ដា​ឡី​ស័ក​ក្នុង​ខេត្ត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) ៖ ​នៅ​ថ្ងៃទី​១២ ខែ​មីនា ពលករ​ខ្មែរ​ជាង​៣០០​នាក់​បន្ថែម​ទៀត ត្រូវបាន​អាជ្ញាធរ​ខេត្ត​សៀមរាប ទៅ​ទទួល និង​ដឹកជញ្ជូន​តាម​រថយន្ត​ទាហាន ដើម្បី​មក​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ស្រុក​គោលដៅ​នានា​ក្នុង​ខេត្ត​សៀមរាប​។ ការដឹក​ជញ្ជូន​នេះ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បិទ​ការធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ថៃ​សម្រាប់​អ្នក​ដែល​មាន​សុខភាព​ធម្មតា​។​

​នា​រសៀល​ថ្ងៃ​ទី​១២ ខែ មីនា ក្បួន​រថយន្ត​ចំនួន​១៧​គ្រឿង បាន​ដឹក​ពលករ​ខ្មែរ​ចំនួន ៣៣២​នាក់ ក្នុងនោះ​មាន​ស្រី ១២៩​នាក់ មកពី​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ រួម​មាន​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និង​ខេត្ត​ឧត្តរមានជ័យ​។ ពលករ​ទាំងនោះ គឺជា​អ្នក​ដែល​បាន​វិលត្រឡប់​ពី​ប្រទេស ហើយ​បាននិងកំពុង​ធ្វើ​ចត្ដា​ឡីស័​កនៅ​តាម​មណ្ឌល​ចត្ដា​ឡី​ស័ក​តាមខេត្ត​ជាប់​ព្រំដែន​។​

ក្រុម​ពលករ​ខាងលើ ត្រូវបាន​យកមក​ពិនិត្យ​សុខភាព​នៅ​តាម​មណ្ឌល​ចត្ដា​ឡី​ស័ក​ចំនួន​២ គឺ​មណ្ឌល​ច​ត្តា​ឡីស័​ក​សាលាបឋមសិក្សា​គរុកោសល្យ​ខេត្ត និង​សាលាបឋមសិក្សា​វត្ត​ស្វាយ​។ ដោយសា​រព​លករ​មាន​ចំនួន​ច្រើន អាជ្ញាធរ​ខេត្ត​សៀមរាប បាន​បង្កើន​មណ្ឌល​ចត្ដា​ឡី​ស័ក​ចំនួន​១​បន្ថែមទៀត គឺ​សាលា​បឋមសិក្សា​វត្ត​ស្វាយ​។​

អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា បាន​ទទូច​ដល់​ប្រជា​ពលរដ្ឋ​គ្រប់រូប ត្រូវតែ​ចូលរួម​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​វិធានការ ៣​ការពារ​, ៣​កុំ ចូលរួម និង​ធ្វើ​ការស្កែន QR Code ឲ្យបាន​ខ្ជាប់ខ្ជួន និង​ចូលរួម​ស្ម័គ្រចិត្ត​យក​សំណាក ក្នុងករណី​បងប្អូន​ទើបតែ​មក ឬ​ពាក់​ព័ន្ធ​នឹង​កន្លែង​ដែល​មាន​ហានិភ័យ ដែល​ក្រសួង​សុខាភិបាល​បានប្រកាស​កន្លងមក​។ ក្នុង​នោះ​សូម​ម្ចាស់​អាជីវកម្ម ភោជនីយដ្ឋាន ហាង​ទំនិញ ផ្សារ សូម​ចុះ​ឈ្មោះ​ស្នើសុំ QR Code ដើម្បី​ចូលរួម​ចំណែក​បង្ការ ទប់ស្កាត់ និង​ងាយស្រួល​ស្រាវ​រក​អ្នក​មាន​ពាក់ព័ន្ធ​នឹង​ជម្ងឺ​កូវី​ដ​១៩ ពីព្រោះថា យើង​អាច​ភ្លេចកូ​វិដ​បាន តែ​កូ​វិដមិន​ភ្លេច​យើង​ឡើយ​។​

បើ​តាម​ការបញ្ជាក់​របស់​លោកស្រី យូ សុភា បានឲ្យដឹងថា ពលករ​ដែល​បាន​មក​ក្រៅប្រទេស ហើយ​បាន​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន បាន​ចូល​មក​កាន់​មណ្ឌល​ច​ត្តា​ឡីស័​ក​សាលាបឋមសិក្សា​អនុវត្ត​គរុកោសល្យ​ខេត្ត គឺ​ចំពោះ​ពលករ​ដែល​មិនទាន់​បាន​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ព្រំដែន តែ​ចំពោះ​បងប្អូន​ពលករ ដែល​បាន​ចូល​ទៅ​មណ្ឌល​ចត្តា​ឡីស័​កនៅ​សាលា​បឋម​សិក្សាវ​ត្ត​ស្វាយ គឺ​មាន​បងប្អូន​ខ្លះ​បាន​ធ្វើ​ចត្តា​ឡីស័​ក​គ្រប់ តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ខ្លះ​មិន​ទាន់​គ្រប់​ថ្ងៃ​ត្រូវតែ​បន្ត​ផងដែរ ។​

លោកស្រី​បន្ថែមថា បងប្អូន​ដែល​បាន​ចូល​មក​ដល់​មណ្ឌល​ចត្តា​ឡីស័​ក​មួយ​ចំនួន​បាន​ធ្វើ​ការយក​សំណាក​បាន​ម្តងមកហើយ និង មួយចំនួន​បាន​បំពេញ​ទៅតាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល​រយៈពេល​១៤​ថ្ងៃ មួយចំនួន​ដែល​មិន​ទាន់​គ្រប់ គឺ​ត្រូវ​បន្ត​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​បណ្តា​ក្រុង ស្រុក ក្រោយពេល​យក​សំណាក​បាន​គ្រប់​ចំនួន​។ ជាក់ស្តែង​ផងដែរ បងប្អូន​ដែល​បាន​ធ្វើ​ចត្តា​ឡី​ស័កបាន​គ្រប់ចំនួន និង អ្នក​បាន​យក​សំណាក​បាន​គ្រប់ តាម​ការកំណត់​ក៏​ត្រូវបាន​បញ្ជូន​ឲ្យទៅ​បន្ត​ធ្វើ​ចត្តា​ឡី​ស័ក​នៅតាម​ក្រុង ស្រុក​របស់​ពួកគេ​រៀងៗ​ខ្លួន​។​

គួរបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៩ មីនា​កន្លង​ទៅ អាជ្ញាធរ​ខេត្ត​សៀមរាប ក៏​ប​បាន​ដឹក​ជញ្ជូន​ពលករ​ពី​ថៃ​ជា​ទ្រុងទ្រាយ​ធំ​ផងដែរ ដែល​សរុប​ប្រមាណ​ជាង​៧០០​នាក់ ដែល​សរុប​មក​ដល់ពេលនេះ គឺ​មាន​ពលករ​ខ្មែរ​ជាង​មួយ​ពាន់​នាក់​ហើយ​៕

Filed in: ព័ត៌មានជាតិ