ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ក្រសួង​ព័ត៌មាន សម្រេច​លុប​អាជ្ញា​បណ្ណ​គេហទំព័រ​ចំនួន​២ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បង្កចលាចល​ដល់​សង្គម​ពាក់ព័ន្ធ​បញ្ហា​កូវី​ដ​១៩

ក្រសួង​ព័ត៌មាន សម្រេច​លុប​អាជ្ញា​បណ្ណ​គេហទំព័រ​ចំនួន​២ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បង្កចលាចល​ដល់​សង្គម​ពាក់ព័ន្ធ​បញ្ហា​កូវី​ដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២១​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បានសម្រេច​លុប​អាជ្ញា​បណ្ណ​គេហទំព័រ​ចំនួន​២ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​ករណី​ជំងឺ​កូវី​ដ​-១៩ ដែល​បង្កចលាចល​ក្នុងសង្គម​។​

បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​លោក ខៀវ កាញារីទ្ធ បានសម្រេច​លុប​អាជីវកម្ម​គេហទំព័រ​ឈ្មោះ សាន ព្រំ ព័ត៌មាន www.sanprum.nwes.com និង www.live-daily.com ដែល​មាន​លោក ទេព វីរៈ ជា​ម្ចាស់​អាជ្ញា​បណ្ណ​។​

ការសម្រេច​លុប​ចោល​នេះ ក៏​ដោយសារ​ក្រសួង​ព័ត៌មាន​បាន​ចាត់ទុកថា គេហទំព័​រទាំង​២​នេះ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត បង្ក​ភាពច្របូកច្របល់ និង​ចលាចល​នៅក្នុង​សង្គម ដែល​ជា​ការបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ និង​កិច្ចសន្យា​អាជីវកម្ម​ដែល​សាមីខ្លួណ​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​»។

​ខាងក្រោម​នេះ ជាខ្លឹមសារទាំងស្រុងដូចតទៅ ​៖

Filed in: ព័ត៌មានជាតិ