ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ច្បាប់ ស្ដី​ពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត !

ច្បាប់ ស្ដី​ពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ច្បាប់​ថ្មី​៖​ស្ដី​ពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រូវបាន​ប្រមុខរដ្ឋស្តីទី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រកាស​ឱ្យ​ប្រើប្រាស់ នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២១​នេះ ។​ហើយ​ចំពោះ​​អ្នក​រត់​ចេញ​ពី​មន្ទីរ​ចត្តា​ឡី​ស័ក ឬ​មណ្ឌល​ព្យាបាល ហើយ​ចម្លងជំងឺ​ទៅ​អ្នកដទៃ អាច​នឹង​ត្រូវ​ដាក់​ពន្ធនាគា​រ​ដល់​១០​ឆ្នាំ និង​ពិន័យ​២០​លាន​រៀល​ ។

​ច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រូវបាន​ប្រមុខរដ្ឋស្តីទី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រកាស​ឱ្យ​ប្រើប្រាស់ នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២១ នេះ ខណៈ​ដែល​ការរីក​រាល ដាល​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា កាន់តែ​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឱ្យមាន​វិធានការ​កាន់តែ​មុត​ស្រួច​។​

បើ​យោង​តាម​មាត្រា​៨ នៃ​ច្បាប់​នេះ សម្រាប់​អ្នក​បំពាន​លើ​វិធានការ​ទប់ស្កាត់​ជំងឺឆ្លង​របស់​រាជរដ្ឋាភិបាល នឹង​ត្រូវ​ផាក ពិន័យ និង​ដាក់ទោស​ធ្ងន់ធ្ងរ ក្រោម «​បទ​គេចវេះ​ពី​ការព្យាបាល ឬ​រត់គេច​ចេញ​ពី​ទីកន្លែង​ព្យាបាល​»​។ បទ​គេច វេះ​ពី​ការព្យាបាល ឬ​រត់គេច​ចេញ​ពី​ទីកន្លែង​ព្យាបាល កំណត់ថា អំពើ​គេចវេះ​ពី​ការតម្រូវ​ឱ្យ​ទទួល​ការព្យាបាល ឬ​គេចចេញ​ពី​ទីកន្លែង​ព្យាបាល ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល ឬ​ការ​ប៉ុន ប៉ង​ប្រព្រឹត្ត​អំពើ​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ (​មួយ​) ឆ្នាំ ទៅ ៥(​ប្រាំ​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥.០០០.០០០ (​ប្រាំ​លាន​) រៀល ទៅ ២០.០០០.០០០ (​ម្ភៃ​លាន​)​រៀល​។ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥(​ប្រាំ​)​ឆ្នាំ ទៅ ១០(​ដប់​)​ឆ្នាំ កាលបើ​អំពើ​ខាងលើនេះ​បាន​បណ្តាលឱ្យ​មាន​ការចម្លង​ជំងឺ​កូវី​ដ​១៩ ដល់​អ្នកដទៃ​។​

សូម​អាន​លំអិត​មាត្រា​ដូចខាងក្រោម​៖

 

Filed in: ព័ត៌មានជាតិ