ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​រដ្ឋមន្ត្រី ថោង ខុន និង​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​ឧបត្ថម្ភ​ថវិកា​សរុប​ជាង ២ ម៉ឺន​ដុល្លារ សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ធ្វើ​ចត្តា​ឡីស័​កនៅ​មូលដ្ឋាន​ខេត្តកំព​ង់​ធំ

​រដ្ឋមន្ត្រី ថោង ខុន និង​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​ឧបត្ថម្ភ​ថវិកា​សរុប​ជាង ២ ម៉ឺន​ដុល្លារ សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ធ្វើ​ចត្តា​ឡីស័​កនៅ​មូលដ្ឋាន​ខេត្តកំព​ង់​ធំ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ធំ​)៖ ដើម្បី​ជួយ​សម្រួល​ដល់់​ការងារ​រៀបចំ និង​គ្រប់គ្រង​មណ្ឌល​ចត្តា​ឡីស័​កនៅ​តាម​មូលដ្ឋាន​ខេត្តកំព​ង់​ធំ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ បាន​នាំយក​ថវិកា​មួយចំនួន​ប្រគល់ជូន​រដ្ឋបាល​ខេត្ត​កំពង់ធំ ក៏​ដូច​ជា​រដ្ឋបាល​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក ដើម្បី​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ធ្វើ​ចត្តា​ឡីស័​ករបស់​ប្រជាពលរដ្ឋ ក៏ដូចជា​ពលករ​ដែល​មកពី​ប្រទេស​ថៃ​។​

ការប្រគល់​ទទួល​ថវិកា​ឧបត្ថម្ភ​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២១ ដោយ​ដំបូង​ឡើយ លោក​រដ្ឋមន្ត្រី ថោង ខុន រួម​ទាំង​ថ្នាក់​ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួង​ទេសចរណ៍ បាន​នាំ​ថវិកា​ប្រគល់​ជូន​លោក ហាក់ ម៉ុង​ហួត អភិបាល​ស្រុក​តាំងគោក នៅ​មណ្ឌល​ចត្តា​ឡី​ស័ក​ក្នុង​វិទ្យាល័យ ហ៊ុន សែន ទ្រៀ​ល​។ បន្ទាប់មក គឺ​បាន​ប្រគល់ជូន​លោក អ៊ួ​ង សារឿ​ន អភិបាលស្រុក​បារាយណ៍ នៅ​វិទ្យាល័យ ជា ស៉ីម កំពង់ថ្ម​។

បន្ទាប់មកទៀត លោក​រដ្ឋមន្ត្រី ថោង ខុន រួម​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួង​ទេសចរណ៍ បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទី​រួម​ខេត្ត​កំពង់ធំ ដើម្បី​ប្រគល់​ថវិកា​ជូន​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ នៅ​វិទ្យាល័យ ហ៊ុន សែន កំពង់ធំ​។​

គួរបញ្ជាក់​ថា ថវិកា​ដែល​ប្រគល់ជូន​រដ្ឋបាល​ខេត្ត​កំពង់ធំ មាន​ចំនួន ១០,០០០ ដុល្លារ​អាមេរិក ដែល​ជា​ថវិកា​ឧបត្ថម្ភ​របស់​លោក​រដ្ឋ​មន្ត្រី ថោង ខុន ផ្ទាល់​។ រីឯ​ថវិកា​ដែល​ប្រគល់​ជូន​ដ្ឋ​បាល​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក មាន​ចំនួន​សរុប ១១,៧៥០ ដុល្លារ​អាមេរិក​។​
​ខាងក្រោម​នេះ​ជា​បញ្ជី​សប្បុរសជន​ឧបត្ថម្ភ​ដល់​អ្នក​ធ្វើ​ចត្តា​ឡីស័​កនៅ​មូលដ្ឋាន​ខេត្តកំព​ង់​ធំ មូលដ្ឋាន​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក​៖
១៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ ឧបត្ថម្ភ​ដល់​រដ្ឋបាល​ខេត្ត​កំពង់ធំ ១០,០០០ ដុល្លារ​។ ដោយឡែក លោក​រដ្ឋមន្ត្រី​ក៏​បាន​ឧបត្ថម្ភ​ដល់​រដ្ឋបាល​ស្រុក​បារាយណ៍ ២,៥០០ ដុល្លារ និង​ឧបត្ថម្ភ​ដល់​រដ្ឋបាល​ស្រុក​តាំងគោក ២,៥០០ ដុល្លារ​ផង​ដែរ​។​
២៖ លោក ទិត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ទេសចរណ៍ ចូលរួម​ឧបត្ថម្ភ​ដល់​រដ្ឋបាល​ស្រុក​តាំងគោក ៥,០០០,០០០ រៀល​។​
៣៖ លោក ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ចូលរួម​ឧបត្ថម្ភ​ដល់​រដ្ឋបាល​ស្រុក​បារាយណ៍ ៥,០០០,០០០ រៀល​។​
៤៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ចូលរួម​ឧបត្ថម្ភ​ដល់​រដ្ឋបាល​ស្រុក​តាំងគោក ៥០០ ដុល្លារ​។​
៥៖ លោក សុង តុង​ហាប់ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ចូលរួម​ឧបត្ថម្ភ​ថវិកា​សរុប ៦,០០០,០០០ រៀល ក្នុងនោះ​ឧបត្ថម្ភ​ដល់​រដ្ឋបាល​ស្រុក​បារាយណ៍ ៣,០០០,០០០ រៀល និង​ដល់​រដ្ឋបាល​ក្រុង​ស្ទឹងសែន ៣,០០០,០០០ រៀល​។​
៦៖ លោកស្រី ហ៊ុន ដា​នី រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ចូលរួម​ឧបត្ថម្ភ​ដល់​រដ្ឋបាល​ស្រុក​តាំងគោក ៥០០ ដុល្លារ​។​
៧៖ លោក គង់ សូ​លីដា អគ្គនាយក​រដ្ឋបាល​ក្រសួង​ទេសចរណ៍ ចូលរួម​ឧបត្ថម្ភ​ដល់​រដ្ឋបាល​ស្រុក​បារាយណ៍ ៤,០០០,០០០ រៀល​។​
៨៖ លោក ណេ​ប សាមុត អគ្គនាយក​ក្រសួង​ទេសចរណ៍ ចូលរួម​ឧបត្ថម្ភ​ដល់​រដ្ឋបាល​ស្រុក​តាំងគោក ៥,០០០,០០០ រៀល​។​
​សូមជម្រាបថា សម្រាប់​ខេត្ត​កំពង់ធំ​មាន​ពលករ​កំពុង​ធ្វើ​ចត្តា​ឡីស័​ក​សរុប​ចំនួន ៩០៦ នាក់ ក្នុងនោះ​មាន​នៅ​មណ្ឌល​ចត្តា​ឡី​ស័ក​ចំនួន ៦៥១ នាក់ និង​តាម​ផ្ទះ​ចំនួន ២៤៤ នាក់ ក្នុងនោះ​រួមមាន​៖
* មណ្ឌល​គ្រប់គ្រង​ដោយ​មន្ទីរ​សុខាភិបាល មាន​ពលករ​សរុប​ចំនួន ៦៤ នាក់ ក្នុងនោះ​មាន​មណ្ឌល​វិទ្យាល័យ​កំពង់ធំ​មាន​ចំនួន ៣៨ នាក់ មន្ទីរពេទ្យបង្អែក​បារាយណ៍​-​សន្ទុក​មាន​ចំនួន ៣ នាក់ និង​មណ្ឌល​សាលាបឋមសិក្សា​គិរី​អណ្តែត​មាន​ចំនួន ៣៣ នាក់​។​
* ស្រុក​តាំងគោក មាន​ពលករ​ធ្វើ​ចត្តា​ឡីស័​កនៅ​មណ្ឌល​ចំនួន ៣១ នាក់ និង​នៅតាម​ផ្ទះ​ចំនួន ១៨ នាក់​។​
* ស្រុក​បារាយណ៍ មាន​ពលករ​ធ្វើ​ចត្តា​ឡីស័​កនៅ​មណ្ឌល​ចំនួន ៦១ នាក់ និង​នៅតាម​ផ្ទះ​ចំនួន ១៩ នាក់​។​
* ស្រុក​សន្ទុក មាន​ពលករ​ធ្វើ​ចត្តា​ឡីស័​កនៅ​មណ្ឌលស​រុបចំនួន ២៧ នាក់ និង​នៅតាម​ផ្ទះ​ចំនួន ១ នាក់​។​
* ក្រុង​ស្ទឹងសែន មាន​ពលករ​ធ្វើ​ចត្តា​ឡីស័​កនៅ​មណ្ឌល​ចំនួន ១០ នាក់ និង​នៅតាម​ផ្ទះ​ចំនួន ៤ នាក់​។​
* ស្រុក​កំពង់ស្វាយ មាន​ពលករ​ធ្វើ​ចត្តា​ឡីស័​កនៅ​មណ្ឌល​ចំនួន ៥៥ នាក់ និង​នៅតាម​ផ្ទះ​ចំនួន ៦ នាក់​។​
* ស្រុក​ស្ទោង មាន​ពលករ​ធ្វើ​ចត្តា​ឡីស័​កនៅ​មណ្ឌល​ចំនួន ២៦៦ នាក់ និង​នៅតាម​ផ្ទះ​ចំនួន ១៤០ នាក់​។​
* ស្រុក​ប្រាសាទ​បល្ល័ង្ក មាន​ពលករ​ធ្វើ​ចត្តា​ឡីស័​កនៅ​មណ្ឌល​ចំនួន ៩៤ នាក់ និង​នៅតាម​ផ្ទះ​ចំនួន ៤១ នាក់​។​
* ស្រុក​ប្រាសាទ​សំបូរ មាន​ពលករ​ធ្វើ​ចត្តា​ឡីស័​កនៅ​មណ្ឌល​ចំនួន ២៧ នាក់ និង​នៅតាម​ផ្ទះ​ចំនួន ១០ នាក់​។​
* ស្រុក​សណ្តាន់ មាន​ពលករ​ធ្វើ​ចត្តា​ឡីស័​កនៅ​មណ្ឌល​ចំនួន ១៦ នាក់ និង​នៅតាម​ផ្ទះ​សរុប​ចំនួន ១១ នាក់​៕

Filed in: ព័ត៌មានជាតិ