ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​អភិបាល​ខេត្ត​បន្ទាយមានជ័យ ចុះ​ពិនិត្យ​ទីតាំង​មាន​ការប៉ះពាល់​ករណី​ឆ្លងកូវី​ដ​១​ករណី​នៅ​ក្រុង​ប៉ោយប៉ែត​

​អភិបាល​ខេត្ត​បន្ទាយមានជ័យ ចុះ​ពិនិត្យ​ទីតាំង​មាន​ការប៉ះពាល់​ករណី​ឆ្លងកូវី​ដ​១​ករណី​នៅ​ក្រុង​ប៉ោយប៉ែត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ ៖ ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​មីនា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩​ខេត្ត​បន្ទាយមានជ័យ លោក ង៉ោ ម៉េង​ជ្រួន អភិបាលរង​ខេត្ត លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ព្រមទាំង​កងកម្លាំង​ចម្រុះ បាន​ចុះ​ពិនិត្យ​មើល​ទីតាំង​ដែល​មាន​ការពាក់ព័ន្ធ​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត ដើម្បី​ពិនិត្យ ពិភាក្សា ដាក់ចេញ​វិធានការ​បន្ទាន់ ត្រៀម​ឆ្លើយតប ទប់ស្កាត់​តាម​វិធានការ​សុខាភិបាល ចំពោះ​ករណី​មាន​ភាព​វិជ្ជមាន​ទៅលើ​អ្នក​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នកមាន​វិជ្ជ​មានកូ​វីដ​១៩​ម្នាក់
​នៅ​ទីតាំង​មួយចំនួន​នៅ​ក្រុង​ប៉ោយប៉ែត ។

​ឯកឧត្តម អ៊ុំ រាត្រី សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន ក៏​ដូចជា​ក្រុម​គ្រួសារ ដោយ​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​វិធានការ​សុខាភិបាល​ជា​ពិសេស​អនុវត្ត​៖
– ៣​ការពារ​
១.​ពាក់​ម៉ាស​
២.​លាងដៃ​
៣.​គម្លាត​សង្គម គម្លាត​បុគ្គល​
– ៣​កុំ
១.​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ម៉ាស៊ីនត្រជាក់​
២.​កុំទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​
៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃ កុំ​កៀក​ស្មា កុំ​អោប​គ្នា​ជាដើម ៕

Filed in: ព័ត៌មានជាតិ