ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ត្រៀមកម្លាំង​ការពារ​សន្តិសុខ​ការិយាល័យ​បោះឆ្នោត​សាកល្បង​សម្រាប់​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​!!!

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ត្រៀមកម្លាំង​ការពារ​សន្តិសុខ​ការិយាល័យ​បោះឆ្នោត​សាកល្បង​សម្រាប់​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​!!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣ រោច ខែ​ផល្គុន ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១១ ខែ​មីនា ឆ្នាំ ២០២១ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត បន្ទាយមានជ័យ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ពង្រឹង​ត្រៀមកម្លាំង​ការពារ​សន្តិសុខ​ការិយាល័យ​បោះឆ្នោត​សាកល្បង​សម្រាប់​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នាពេលខាងមុខ និង​ពង្រឹង​លើ​ការគ្រប់គ្រង​ការពារ សន្តិសុខ ស្ថិតិ​ប្រជាពលរដ្ឋ ចេញចូល​ស្នាក់នៅ ក្នុង​មូលដ្ឋាន ឱ្យមាន​ភាពល្អប្រសើរ ។​

​ជាពិសេស​គោរព​អនុវត្តឲ្យ​កាន់តែ​បាន នូវ​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នូវ វិធានការ ៣​ការពារ និង​៣​កុំ ឱ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច និង គោរព​វិធាន​សុវត្ថិភាព​របស់​ក្រសួង​សុខាភិបាល​ពាក់ព័ន្ឋ​នឹង​ជម្ងឺ​កូវី​ដ​១៩ ក្នុង​ដំណើរការ​បោះឆ្នោត​ផងដែរ ។​

​ក្នុងនោះដែរ​ក៏​មាន​ការអញ្ជើញ​ចូល​ពី លោក ឧត្តមសេនីយ៍​ស្នងការ​រង ផែនកា​រងារ សេនាធិការ អត្តសញ្ញាណ​កម្ម សន្តិសុខ និង លោក នាយការិយាល័យ លោក អធិការ អធិការរង នាយផ្នែក នៅ​សាលប្រជុំ (​ក​) របស់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។​

Filed in: ព័ត៌មានជាតិ