ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បង្ហាញ​ដំណាក់កាល​ធំៗ​៣ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បង្ហាញ​ដំណាក់កាល​ធំៗ​៣ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ឆ្នាំង​) ៖ នា​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​អនុគណៈកម្មការ​គ្រប់គ្រង​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​នៅ​តាម​គោលដៅ និង​តំបន់​ចត្តា​ឡី​ស័ក បាន​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ពី​បទដ្ឋាន​ប្រតិបត្តិការ និង​លំ​ហាត់​ហ្វឹកហ្វឺន​អន្តារគមន៍​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅ​តាម​គោលដៅ និង​តំបន់​ចត្តា​ទ្បី​ស័​ក ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ នៅ​កងពលតូច​អន្តរាគមន៍​លេខ​១​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា ការហ្វឹកហ្វឺន​នាពេលនេះ មាន​សារៈសំខាន់​ណាស់​ក្នុង​ការបណ្តុះ​នូវ​ពុទ្ធិ ដើម្បី​បង្ការ​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ដ៏​កាច​សាហាវ តាមរយៈ​វិធាន​មួយចំនួន​ដូចជា ការណែនាំ​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ៣​ការពារ និង​៣​កុំ និង​វិធានការ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ឲ្យកម្លាំង​យើង​យល់ដឹង​អំពី​បទ​ដ្ឋា​ន​ប្រតិបត្តិ​ស្តង់ដារ​ក្នុង​ការការពារ​ខ្លួន ការពារ​ក្រុម​គ្រួសារ និង​ការពារ​ការឆ្លង​រី​ករាល​ក្នុង​អង្គភាព​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណត ភារកិច្ច​ចម្បង​ក្នុង​ប្រតិបត្តិការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ មាន​៣​ដំណាក់កាល​ធំៗ​៖
*​ទី​១៖ ការស្វែងរក​យ៉ាង​រហ័ស​ឲ្យឃើញ​នូវ​អ្នក​ដែល​វិជ្ជមាន និង​អ្នក​ទាំងទ្បាយ​ណា ដែល​មាន​ការពាក់ព័ន្ធ​ដើម្បី​ធ្វើ​ការប្រមូលផ្តុំ​ដាក់ ក្នុង​មណ្ឌល​ចត្តា​ទ្បី​ស័​ក ធានា​ទប់ស្កាត់​បាន​ការ​ឆ្លង​រីក​រាលដាល​ទៅ​ដល់​អ្នកដទៃ​។ ក្នុងដំណាក់កាល​នេះ ក្រុម​ពេទ្យ​របស់​ក្រសួង​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេជោ បាន​ដើរតួនាទី​ជា​កម្លាំង​ជួរមុខ​យ៉ាងសំខាន់ ហើយ​បាន​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​នេះ អស់​រយៈកាល​ជិត​ពីរ​ឆ្នាំ​មកហើយ ដោយ​បាន​ធ្វើការ​ទាំងថ្ងៃទាំងយប់ ពេលខ្លះ​ឈាន​ដល់​យប់​អាធ្រា​ត និង​ទៀបភ្លឺ​។​

​ដូច្នេះ​សូម​កងកម្លាំង​គ្រប់​ប្រភេទ មន្ត្រីរាជការ សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ទាំងអស់​មាន​ភាពម្ចាស់កា​រ​ខ្លួនឯង ដោយ​ទៅ​ធ្វើ​ការពិគ្រោះ ជាមួយ​មន្ត្រី​សុខាភិបាល​ប្រកប​ដោយ​ភាព​អង់អាច​ក្លាហាន មិន​មាន​ការលាក់លៀម ឬ​អៀនខ្មាស់ បើ​មាន​អា​ការៈគួរ​សង្ស័យ​ណាមួយ​កើត​ទ្បើង ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។​

*​ទី​២៖ ការប្រមូល គ្រប់គ្រង និង​ពិនិត្យ​ឲ្យបាន​ហ្មត់ចត់​ដល់​អ្នក​ដែល​ជាប់​មាន​ការសង្ស័យ ដើម្បី​ធ្វើ​ចត្តា​ទ្បី​ស័​ក ធានា​ទប់ស្កាត់​បាន​នូវ​ការរីក​រាលដាល​ជា​បន្តបន្ទាប់ ហើយ​សូម​គ្រប់​បណ្តា​អង្គភាព​ទ័ព​ធ្វើ​ការរៀបចំ​អគារ​ដាច់​ដោយ​ទ្បែក​មួយ ប្រកប​ដោយ​បទដ្ឋាន​ស្តង់ដារ និង​ការអនុវត្ត​តាម​វិធាន​សុខាភិបាល​ត្រឹមត្រូវ សម្រាប់​ធ្វើជា​មណ្ឌល​ចត្តា​ទ្បី​ស័​កដល់​យោធិន​របស់ខ្លួន និង​ក្រុមគ្រួសារ ដែល​នេះ​ជា​ការជួយ​សម្រាល​បន្ទុក​ដល់​បណ្តា​មជ្ឈមណ្ឌល​ចត្តា​ទ្បី​ស័​ក របស់​រាជរដ្ឋាភិបាល​។​

​នៅក្នុង​ដំណាក់កាល​នេះ កម្លាំង​ប្រជា​ការពារ កង​នគរបាលជាតិ កងរាជអាវុធហត្ថ បាន​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ការអនុវត្ត​ភារកិច្ច​របស់​ខ្លួន ហើយ​កម្លាំង​ដែល​ទទួល​ការហ្វឹកហ្វឺន​នាពេលនេះ នឹង​ត្រៀម​ដើម្បី​ចូលរួម​គាំទ្រ​នៅ​ក្នុង​ប្រតិបត្តិ​ការគ្រប់គ្រង តំបន់​ចត្តា​ទ្បី​ស័​ក ក្នុង​ស្ថានការណ៍​ចាំបាច់​កើតឡើង ដែល​ទាមទារ​ឲ្យមាន​កម្លាំង​ជំនួយ​បន្ថែម ក្នុង​ការការពា​រការ​បន្ត​ឆ្លង​រាលដាល​ទៅ​ក្នុង​សហគមន៍ និង​សង្គម​គ្រួសារ​។​

*​ទី​៣៖ ការព្យាបាល​ដើម្បី​ធានាបាន​នូវ​ការ​ជាសះស្បើយ សម្រាប់​អ្នកជំងឺ​គ្រប់រូប ទោះបីជា​ជំងឺ​កូវី​ដ​-១៩ បាន​បំលែងខ្លួន​យ៉ាងក៏​ដោយ​ក៏​យើង​បន្ត​រក្សា នូវ​ការប្រឹងប្រែង និង​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​សន្ទុះ​នៃ​ការឆ្លង​បាន​កើន​ទ្បើង​គួរឲ្យ​ចាប់អារម្មណ៍ ក្នុង​រយៈ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ហើយ​មាន​ទាំង​ករណី​នាំចូល និង​ទាំង​ករណី​រីក​រាលដាល​ក្នុង​សហគមន៍ តែ​យើង​មិន​បាន​បាត់​នូវ​ភាពម្ចាស់ការ​ក្នុង​ការគ្រប់គ្រង និង​ព្យាបាល​ឡើយ ហើយ​ថែមទាំង​បន្ត យកចិត្តទុកដាក់​កើនឡើង​ក្នុង​ការ​ទប់ស្កាត់​កុំ ឲ្យមាន​ការរីក​រាលដាល​ខ្លាំង​ជាង​នេះ​ទៀត ជាពិសេស​ក្នុង​អំ​ទ្បុង​ពេល​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មក​ដល់​នាពេលខាងមុខ​។​

​បន្ថែម​ពី​នេះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ នៃ​ក្រសួង​សុខាភិបាល និង​បណ្តា​កងឯកភាព ដែល​បាន​សហការ​ជ្រោមជ្រែង ក្នុង​ការផ្តល់​ក្រុម​គ្រូ​ឧទ្ទេស ក្រុមបច្ចេកទេស​ក្នុង​ការតាក់តែង​ឯកសារ និង​ធ្វើ​បទ​បង្ហាញ​ដល់​ការហ្វឹកហ្វឺន​នេះ ព្រមទាំង​អរគុណ​ដល់​កងកម្លាំង សម្រាប់​ទឹកចិត្ត​ក្លាហាន​មុះមុត និង​ការត្រៀម​លក្ខណៈ​រួចជាស្រេច ក្នុង​ការការពា​រសុខ​សន្តិភាព ស្ថិរភាព​សង្គម ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ