ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅវេលា​ម៉ោង​២៣:៣០​នាទី​យប់ ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០២១ កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទដៃ នៅ​ចំណុច​ផ្លូវ​៣៣៦ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

+​ជនសង្ស័យ​ទាំង​០២​នាក់​មាន​ឈ្មោះ ៖
១.​ឈ្មោះ ថា ប៊ុន​ថង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ ទួល​ពង្រ​សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ​។​
២.​ឈ្មោះ ប្រាក់ បូរ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ទ្រា ផ្លូវលំ ក្រុមទី​០៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​ទួលគោក​បានឲ្យដឹងថា នៅវេលា​ម៉ោង​២៣:៣០​នាទី​យប់ ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០២១ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ទួលគោក​បាន​ចេញ​ល្បាត​ដើម្បី បង្ការ បង្ក្រាប បទល្មើស​នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន លុះដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​ឃើញ​ជនសង្ស័យ​ទាំង​០២​នាក់ កំពុង​ជិះ​ម៉ូតូ​យ៉ាង​លឿន ដោយ​មាន​ការសង្ស័យ កម្លាំង​ល្បាត​ក៏​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​យក​មក​សួរនាំ​នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​។
​ក្រោយពេល​សាកសួរ​ជនសង្ស័យ​ទាំង​០២​នាក់​បាន​សារភាព​ឲ្យដឹងថា ពួកគេ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​០១​គ្រឿង​បាន​សម្រេច នៅ​ម្ដុំ​គល់ស្ពាន​ស្ទឹងមានជ័យ ហើយក៏​មាន​គេ​ដេញតាម​ពីក្រោយ​ទើប​ពួកគេ​ជិះ​គេចខ្លួន​ដល់​ចំណុចកើតហេតុ​ក៏​ត្រូវ​សម្ថ​កិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​តែម្ដង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០២​ខាងលើ ត្រូវបាន​បញ្ជូន​ទៅ ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសួរចម្លើយ និង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​និតិ​វិធី​ច្បាប់​៕
#PhnomPenhGRK

Filed in: ព័ត៌មានជាតិ