ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ ដល់​បងប្អូន​អតីតយុទ្ធជន​ពិការ និង​ជនពិការ​ចំនួន​៨០​គ្រួសារ នៅ​ស្រុក​សាលា​ក្រៅ ដែល​កំពុង​រង​វិបត្តិកូ​វីដ​១៩

អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ ដល់​បងប្អូន​អតីតយុទ្ធជន​ពិការ និង​ជនពិការ​ចំនួន​៨០​គ្រួសារ នៅ​ស្រុក​សាលា​ក្រៅ ដែល​កំពុង​រង​វិបត្តិកូ​វីដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន ៖ ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២១ លោកជំទាវ បាន​ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ ដល់​បងប្អូន​អតីតយុទ្ធជន​ពិការ និង​ជនពិការ​ចំនួន​៨០​គ្រួសារ​មក​ពី​ឃុំ​ទាំង​០៤ ក្នុង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ក្នុងឱកាស​នោះ​លោកជំទាវ បាន​នាំ​បណ្តាំ​ផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជូន​ដល់​បងប្អូន ដែល​ជានិច្ចកាល សម្តេច​ទាំង​ទ្វេរ តែង​បាន​គិតគូរ​យកចិត្តទុកដាក់​ពី​សុខទុក្ខ និង​ជីវភាព​រស់​ប្រចាំថ្ងៃ ដោយ​មិន​ទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដាច់​ស្បៀង​ស្លាប់​ដោយ​លោក​មិន​បានដឹង​នោះឡើយ ។​

​លោកជំទាវ​បាន​បន្ត​អោយដឹងថា ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​ប្រជាជន​កម្ពុជា​គ្រប់រូប បាន​ចងចាំ​នូវ​ពលី​កម្ម​ដ៏​ធំធេង និង​មិន​អាច​កាត់ថ្លៃ​បាន​ចំពោះ​យុទ្ធជន យុទ្ធ​នារី ប្រជាជន និង​អ្នកស្នេហាជាតិ​ទាំងឡាយ ដែល​បាន​ធ្វើ​ពលី​កម្ម​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​នៅ​គ្រប់​ដំណាក់កាល ហើយ​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​នូវ​សង្គ្រាម និង​របប​ប្រល័យ​ពូជសាសន៍​ដែល​បាន​បំផ្លិចបំផ្លាញ​សង្គមជាតិ​ខ្ទេចខ្ទី​ដល់​ឬ​សគល់ ព្រមទាំង​បាន​បន្សល់ទុក​នូវ​អតីតយុទ្ធជន ដែល​ជា​ជនពិការ និវត្តន៍​ជន ជន​បាត់បង់​សមត្ថភាព​ការងារ និង​គ្រួសារ​យុទ្ធជន​ពលី មរណៈ​ជាច្រើន ហើយ​ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជានិច្ច​ជា​កាល​បាន​គិតគូ​ដល់​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ក​ង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ តាមរយៈ​ការអភិវឌ្ឍ​មូលដ្ឋាន សម្ភារៈ ជីវភាព ការ​ចុះសួរសុខទុក្ខ​ដល់​អង្គភាព​ផងដែរ​។​

​លោកជំទាវ​អភិបាលខេត្ត​បាន​លើកឡើង​ថា ជាមួយនឹង​សមិទ្ធផល​ដ៏​ធំធេង​ដែល​សម្រេចបាន លើ​វិស័យ​សុខុមាលភាព​អតីតយុទ្ធជន និង​វឌ្ឍនភាព នៃ​សមាគម​អតីតយុទ្ធជន​យ៉ាងណាក៏ដោយ ក៏​បងប្អូន​អតីតយុទ្ធជន​នៅមាន​ឧបសគ្គ​ជាច្រើន តម្រូវ​ឲ្យ​យើង​ត្រូវតែ​យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​ទាំងនោះ​ជា​បន្តបន្ទាប់ ដោយ​បន្ត​ពង្រឹង និង​ពង្រីក​សេវា​បណ្តុះបណ្តាល​ជំនាញ និង​ឥណទាន​ជាដើម ដើម្បី​ឲ្យ​បងប្អូន​អតីត​យុទ្ធជន​ទទួលបាន​នូវ​សមត្ថភាព និង​លទ្ធភាព ដើម្បី​អភិវឌ្ឍន៍​ជីវភាព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត​។ ជាមួយគ្នា​នោះ លោកជំទាវ បាន​សង្កត់ធ្ងន់​លើក​សរសើរ​ថា ថ្វី​ត្បិត​បងប្អូន​អតីតយុទ្ធជន​ខេត្ត​ប៉ៃលិន​យើង​ពិការ​ដោយសារ​ភ្លើងសង្គ្រាម​ច្រើន​ក៏ពិតមែន តែ​គ្មាន​បងប្អូន​យើង​ណា​ម្នាក់​ដើរ​សុំទាន​រឺ​អត់​អាហារ​នោះទេ គឺ​យើង​មិន​ដែល​បោះបង់​រឺ​ទុក្ខ​អោយ​គាត់​ឯកា​នោះទេ គឺ​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ផង​ដែរ​។

​សូមបញ្ជាក់​ថា នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ អភិបាលខេត្ត​ប៉ៃលិន បាន​ផ្តល់​ជូន​អំណោយ ដល់​អតីតយុទ្ធជន ចំនួន​៨០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ មាន អង្ករ​, ទឹកត្រី​, ទឹក​សុទ្ធ​, មី​, ត្រីខ​, អាល់​កុល ០១​ដប និង​ថវិការ​ចំនួន ៥​ម៉ឺន​រៀល ដែល​ជា​អំណោយ​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​ប៉ៃលិន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ