ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ពិធី​សំណេះសំណាល និង​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណ​ប​ក្យ និង​បាន​នាំយក​វិទ្យុទាក់ទង​ចំនួន​១០​គ្រឿង រួម​នឹង​ថវិកា​មួយចំនួន​របស់ ឯកឧត្តម អ៊ុន ចាន់​ដា​

​ពិធី​សំណេះសំណាល និង​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណ​ប​ក្យ និង​បាន​នាំយក​វិទ្យុទាក់ទង​ចំនួន​១០​គ្រឿង រួម​នឹង​ថវិកា​មួយចំនួន​របស់ ឯកឧត្តម អ៊ុន ចាន់​ដា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) យោងតាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​កំពង់ចាម និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០២១ នេះ ក្រុមការងារ​គណបក្ស​ខេត្ត ចុះជួយ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដឹកនាំ​ដោយ​លោក សំ ពិសិដ្ឋ លោក ទូច វឌ្ឍនា អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​វាលវង់ អមដំណើរ​ដោយ​លោក ជួន រតនា​វង្ស លោក វ៉ែន រតនៈ លោក សួស ស​ភ​ត្រា អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់ និង​លោក និល ចាន់​នៅ សមាជិក​គណបក្ស ស្រុក​កំពង់សៀម បាន​អញ្ជើញ​ចុះ​សំណេះសំណាល ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណ​បក្ស និង​បាន​នាំយក​វិទ្យុទាក់ទង​ចំនួន​១០ គ្រឿង រួម​នឹង​ថវិកា​មួយចំនួន របស់​ឯកឧត្តម អ៊ុន ចាន់​ដា ជូន​ដល់​លោក​ចៅសង្កាត់ ចៅសង្កាត់រង នាយ នាយរង​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​ប្រជា​ការពារ​សង្កាត់​វាលវង់ ដែល​សកម្ម​និង​ការងារ ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការការពារ និង​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ស្របទៅតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់ មាន​សុ​វត្តិភាព​ឲ្យទទួល​បាន​លទ្ធផល​ល្អប្រសើរ ខណៈ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​កាន់តែ​ខិតចូល​ជិត​មក​ដល់​។​

Filed in: ព័ត៌មានជាតិ