ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៨​គ្រួសារ​!

​អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៨​គ្រួសារ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០៥ ខែ​មីនា ឆ្នាំ​២០២១ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជ​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ បាន​នាំយក​ថវិកា​ចំនួន ប្រាំ​លាន ពីរ​សែន​រៀល (៥,២០០,០០០​រៀល​) អង្ករ​ចំនួន ២៦​កា​រ៉ុង ទៅ​ប្រគល់ជូន​ដល់​ពលរដ្ឋ​ទីទាល់ក្រ ចំនួន ១៨​គ្រួសារ និង ក្រុម​ការងារ​មូលដ្ឋាន ចំនួន​១២​គោលដៅ ដែល​អំណោយ​ទាំងនេះ​ត្រូវបាន​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូន​ជា​រៀងរាល់ខែ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ព្រមទាំង​បាន​ឧបត្ថម្ភ​កុំព្យូទ័រ និង​ម៉ាស៊ីន​ព្រីន​០១​ឈុត ប្រគល់ជូន​ដល់​ស្នាក់ការ​គណៈកម្មាធិការ សង្កាត់ ព្រែកកំពឹស ដើម្បី​បម្រើ​ការងារ​គ្រប់គ្រង​ទិន្នន័យ ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​រាយ​នាម​សមាជិក​ក្នុង សង្កាត់​ទាំងមូល ។​

​ទុរគតជន​ចំនួន​១៨​គ្រួសារ ដែល​បាន​ទទួល​អំណោយ​ជា​រៀងរាល់​ខែ​រួមមាន ៖
១-/ ឈ្មោះ ពុំ សុផល ភេទ​ស្រី អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​សង្កែ​(​មាន​ចៅ​ក្នុងបន្ទុក​០៧​នាក់​) ទទួលបាន​អង្ករ​០៣​កា​រ៉ុង និង​ថវិកា​២០​ម៉ឺន​រៀល ។​
២-/ ឈ្មោះ ហម ស៊ីផា​ន ភេទ​ស្រី អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ដំណាក់​សង្កែ ស្នើសុំ​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ិន​រៀល ។​
៣-/ ឈ្មោះ សន គីម ភេទ​ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
៤-/ ឈ្មោះ ស្រី ចេង (​ស្លាប់​) ភេទ​ប្រុស អាយុ​៨៧​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​នៅ​ប្រពន្ធ ព្រំ ខៃ មាន​ជីវភាព​ខ្វះខាត​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង និង​ថវិកា ១០​ម៉ឺន​រៀល ។​
៥-/ ឈ្មោះ អ៊​ន អឿន ភេទ​ស្រី អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ពិការ​ដៃ​ម្ខាង​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង​ថវិកា​១០​ម៉ឺន​រៀល ។​
៦-/ ឈ្មោះ ខាន់ សួន អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​រទាំង​(​មាន​ចៅ​ក្នុងបន្ទុក​១០​នាក់​) ទទួលបាន​អង្ករ​០៤​កា​រ៉ុង និង​ថវិកា​២០​ម៉ឺន​រៀល ។​
៧-/ (​ចៅ គង់ ស្លាប់​) នៅ​ប្រពន្ធ​ឈ្មោះ ឱក យ៉ាន នៅ​ភូមិ​ព្រែក​រទាំង អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
៨/ ឈ្មោះ ឡុង សុន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ​នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា​មាន​ជម្ងឺ មាន​ចៅ​ក្នុងបន្ទុក​០៣​នាក់​) ទទួលបាន​អង្ករ​០២​កា​រ៉ុង ថវិកា​២០​ម៉ឺន​រៀល ។​
៩-/ ឈ្មោះ លឹម ម៉េង ភេទ​ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា រស់នៅ​អាស្រ័យ​ញាតិ​ជិតខាង​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១០-/ ឈ្មោះ ទួន លន់ ភេទ​ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ព្រែក​ថ្លឹង (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១១-/ ឈ្មោះ គឹម ផុន ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ (​ស្លាប់​នៅ​ប្រពន្ធ ទុយ បូ​) នៅ​ភូមិ​ព្រែក​ថ្លឹង (​ពិការ​ភ្នែក​ដើរ​មិន​រួច មាន​ចៅ​ក្នុងបន្ទុក​ច្រើន​) ទទួលបាន​អង្ករ​០២​កា​រ៉ុង ថវិកា​២០​ម៉ឺន​រៀល ។​
១២-/ ឈ្មោះ ឈឿន សំអុល ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ព្រែកកំពឹស ( មេម៉ាយ​មាន​កូន​ច្រើន​ក្នុង​បន្ទុក និង​ម្យ​មាន​ជម្ងឺ ) អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១៣-/ ឈ្មោះ យឺន សុ​ដា​រ័ត្ន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ (​កំព្រា​) ពិការ​ជើង​ទាំងសងខាង នៅ​ភូមិ​ព្រែកកំពឹស ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល​រៀងរាល់ខែ ។​
១៤-/ ឈ្មោះ វន កុសល ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ព្រែកកំពឹស ( មេម៉ាយ​ក្រីក្រ ) ស្នើសុំ​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១៥-/ ឈ្មោះ ផាត សុខ​ជា ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ក្រាំងស្វាយ (​កំព្រា​ឪពុកម្តាយ និង​មាន​ជម្ងឺ​ប្រចាំកាយ​) ទទួលបាន​អង្ករ​០១​កា​រ៉ុង និង​ថវិកា​២០​ម៉ឺន​រៀល ។​
១៦-/ ឈ្មោះ ស រុន ភេទ​ស្រី អាយុ​៨១​ឆ្នាំ​នៅ​ភូមិ​ក្រាំងស្វាយ (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១៧-/ ឈ្មោះ ឃុត ម៉ៅ ភេទ​ស្រី អាយុ​៧១​ឆ្នាំ នៅ​ភូមិ​ក្រាំងស្វាយ (​ចាស់ជរា​មាន​ជម្ងឺ គ្មាន​ទីពឹង​) ស្នើសុំ​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១៨-/ ឈ្មោះ ស្រាំ សាម៉ន ភេទ​ស្រី អាយុ​៧០​ឆ្នាំ ( ចាស់ជរា​គ្មាន​ទីពឹង ) នៅ​ភូមិ​ព្រែក​រទាំង ស្នើសុំ​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​

Filed in: ព័ត៌មានជាតិ