ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ប្រាប់​កងកម្លាំង​ការពារ​នៅ​តំបន់​ចត្ដា​ឡី​ស័ក ត្រូវ​ទទួលខុសត្រូវ​ខ្ពស់​លើ​ប្រតិបត្តិការ និង​ត្រៀម​ជានិច្ច​អនុវត្ត​បទបញ្ជា​ថ្នាក់ដឹកនាំ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ប្រាប់​កងកម្លាំង​ការពារ​នៅ​តំបន់​ចត្ដា​ឡី​ស័ក ត្រូវ​ទទួលខុសត្រូវ​ខ្ពស់​លើ​ប្រតិបត្តិការ និង​ត្រៀម​ជានិច្ច​អនុវត្ត​បទបញ្ជា​ថ្នាក់ដឹកនាំ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅ​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០២១ ក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​អនុគណៈកម្មការ​គ្រប់គ្រង​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​នៅ​តាម​គោលដៅ និង​តំបន់​ចត្តា​ឡី​ស័ក បាន​ចុះ​ពិនិត្យ​ការហ្វឹកហ្វឺន បណ្តុះបណ្តាល​កងកម្លាំង​ត្រៀម​ចូលរួម​អន្តរាគមន៍​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ របស់​អនុគណៈកម្មការ​គ្រប់គ្រង​សន្តិសុខ នៅ​កងពលតូច​លេខ​៧០​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា ប្រទេសជាតិ ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​របស់​យើងទាំងអស់គ្នា កំពុងស្ថិត​នៅ​ក្នុង​ដំណាក់កាល​ហានិភ័យ នៃ​សង្គ្រាម​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូវី​ដ​-១៩ ដែល​ជំងឺ​នេះ​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធំធេង​ទាំង​ផ្អែក​សុខភាព ទាំង​ផ្នែក​ជីវភាព​រស់នៅ ព្រមទាំង​បាន​បង្កើត​នូវ​ការរើសអើង ការភ័យខ្លាច​ក្នុង​ចំណោម​ពលរដ្ឋ​នានា​ទូទាំង​ប្រទេស ក៏ដូចជា​ទូទាំង​សកលលោក​។​

​ពេល​នេះ​ប្រទេសជាតិ និង​ប្រជាជន​ត្រូវការ​កងកម្លាំង ដើម្បី​ចូលរួម​ទប់ស្កាត់​ជា​មួយ​សត្រូវ​ដែល​មើល​មិនឃើញ​មួយ​នេះ ដូច្នេះ​ត្រូវ​ត្រៀមលក្ខណៈ​ក្នុង​ការហ្វឹកហ្វឺន និង​បំពាក់​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ប្រតិបត្តិ​ដោយ​ភាពជោគជ័យ​តាម​បទបញ្ជា ប្រកបដោយ​សុវត្ថិភាព ក្នុង​ការបំពេញ​ភារកិច្ច​រួមគ្នា​ការពារ​តំបន់​ចត្តា​ទ្បី​ស័​ក ឲ្យបាន​ហ្មត់ចត់ ធានា​បាន​ការទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​ជា​សត្រូវ​ធំ​បំផុត​របស់​ប្រទេសជាតិ សង្គមជាតិ និង​សង្គម​គ្រួសារ​។​

​លោក​បាន​សង្កត់ធ្ងន់ថា អនុគណៈកម្មការ​គ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅ​តាម​គោលដៅ និង​តំបន់​ចត្តា​ទ្បី​ស័​ក មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ អនុវត្ត​ឲ្យបាន​ជា​ដាច់ខាត​នូវ​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ និង​ទទួលខុសត្រូវ​លើ​កម្លាំង​ប្រតិបត្តិការ ដោយ​ផ្តល់​ការហ្វឹកហ្វឺន​ឲ្យបាន​ពេញលេញ និង​បំពាក់​ឲ្យបាន​គ្រាប់គ្រាន់ ដើម្បី​ធានា​នូវ​ភាពជោគជ័យ ក្នុង​ការបំពេញ​ភារកិច្ច​ប្រកបដោយ​ស្មារតី​សេ្ន​ហា​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ភារកិច្ច​ចម្បង​ក្នុង​ប្រតិបត្តិការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ មាន​បី​ដំណាក់កាល​ធំៗ​គឺ​៖

*​ទី​១៖ ជា​ដំណាក់កាល​ស្រាវជ្រាវ រកឲ្យឃើញ​នូវ​អ្នក​មាន​ជំងឺ​កូ​វីដ​-១៩ និង​អ្នក​ដែល​មាន​ការពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ការពារ​កុំ​ឲ្យ​គាត់​បង្ក​ការឆ្លង​រាលដាល ទៅ​អ្នក​ដទៃ​ទៀត​។ ក្នុងដំណាក់កាល​នេះ កម្លាំង​ពេទ្យ​បានធ្វើការ​ទាំងថ្ងៃទាំងយប់ ពេលខ្លះ​ឈាន​ដល់​យប់​អាធ្រា​ត និង​ទៀបភ្លឺ ប្រកប​ដោយ​ភាព​អង់អាច​ក្លាហាន ហ៊ាន​ពុះពារ​គ្រប់​ឧបសគ្គ អស់​រយៈកាល​ជាង​មួយ​ឆ្នាំ​កន្លងមក ហើយ​មាន​សមាសភាព​មកពី ក្រុមគ្រូពេទ្យ និង​ផ្នែក​បច្ចេកទេស​របស់​ក្រសួង​សុខាភិបាល វិទ្យាស្ថាន​ប៉ាស្ទ័រ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេជោ​។​
*​ទី​២៖ ជា​ដំណាក់កាល​គ្រប់គ្រង​ការពារ​ធានាឲ្យបាន​នូវ​ការ​រក្សាទុក អ្នក​ដែល​មាន​ការពាក់ព័ន្ធឲ្យ​ស្ថិតនៅក្នុង​តំបន់​ចត្តា​ទ្បី​ស័ក ដំណាក់កាល​នេះ កងកម្លាំង​តាម​មូលដ្ឋាន​បាន​អនុវត្ត​យ៉ាង​សកម្ម​អស់​រយៈកាល​កន្លងមក ហើយ​កងកម្លាំង​ដែល​បាន​ទទួល​ការហ្វឹកហ្វឺន​នាពេលនេះ នឹង​ត្រៀម​ចូលរួមចំណែក នៅពេលដែល​មាន​ស្ថានការណ៍​ចាំបាច់​កើត​ទ្បើង​។​
*​ទី​៣៖ ជា​ដំណាក់កាល​ផុ្ត​ល់​ការព្យាបាល​ជូន​ដល់​អ្នក​ដែល​មាន​ជំងឺ​កូវី​ដ​-១៩​។ ដំណាក់កាល​នេះ គឺជា​សមត្ថកិច្ច​របស់​ក្រុមគ្រូពេទ្យ នៃ​មន្ទី​សុខាភិបាល​គ្រប់​ខេត្ត​-​ក្រុង និង​ក្រសួង​សុខាភិបាល​បាន​ខិតខំ​យ៉ាង​ខ្លាំងក្លា ដើម្បី​បន្ត​ព្យាបាល​អ្នក​ដែល​មាន​ករណី​វិជ្ជមាន ហើយ​ជា​លទ្ធផល មកទល់ពេលនេះ អ្នកជំងឺ​បាន​ទទួល​ការ​ជាសះស្បើយ​ច្រើន និង​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​-១៩​ណាមួយ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ទ្បើយ​ទេ​។​

ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់ ថ្នាក់ដឹកនាំ នៃ​ក្រសួង​សុខាភិបាល និង​បណ្តា​កងឯកភាព ដែល​បាន​សហការ​ជ្រោមជ្រែង ក្នុង​ការផ្តល់​ក្រុម​គ្រូ​ឧទ្ទេស ក្រុមបច្ចេកទេស ក្នុង​ការតាក់តែង​ឯកសារ និង​ធ្វើ​បទ​បង្ហាញ​ដល់​ការហ្វឹកហ្វឺន​នេះ ហើយ​បាន​ធ្វើ​ការរៀបចំ​កម្លាំង​ដែល​មាន​សុខភាព​ល្អ និង​បាន​ទទួល​នូវ​ការចាក់​ថ្នាំ​បង្ការ​រួចរាល់ ព្រមទាំង​អរគុណ​ដល់​កងកម្លាំង​សម្រាប់​ទឹកចិត្ត​មុះមុត និង​ការត្រៀម​លក្ខណៈ​រួចជាស្រេច​ក្នុង​ការការពារ​សុខសន្តិភាព ស្ថិរភាព​សង្គម ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ