ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ស្លាប់​ពីរ​ក្នុង​ដោយសារ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​

ស្លាប់​ពីរ​ក្នុង​ដោយសារ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ រី​ឯ​ម្នាក់​ទៀត​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ខណៈ​ជនរងគ្រោះ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ ដោយសារ​រថយន្ត​បុក​ម៉ូតូ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​។​

​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៣​និង​១៥​នាទី ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ ២០២១ ត្រង់​ចំណុច​ភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​យោងតាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុន​ពេល​ជួប​គ្រោះថ្នាក់ គេ​ឃើញ​បុរស​រងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ពីរ​នាក់ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​បង្គួរ លុះ​មកដល់​ចំណុច​គ្រោះថ្នាក់ ក៏​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បើកបរ​ស្របគ្នា​នៅខាងមុខ​ក្នុង​សភាព​ហុយ​ទ្រលោម ទើប​អ្នក​បើក​ម៉ូតូ​ងាក​ចង្កូត​បំណង​ជែង គាប់​ជួន​រថយន្ត​មួយ​គ្រឿង​ផ្សេងទៀត​ដែល​បើកបរ​មក​ពី​ត្បូង​ក្នុង​ទិស​បញ្ច្រាស​គ្នា ទើប​ម៉ូតូ​ជ្រុល​បុក​ចំ​ចង្កៀង​រថយន្ត​ម្ខាង​បណ្តាលឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់​ភ្លាមៗ និង​ម្នាក់​ទៀត​ស្លាប់​ពេល​រថយន្ត​សង្គ្រោះ​ដឹក​ដល់​មន្ទីរពេទ្យ​។​

​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ខាងលើ នគរបាល​ចរាចរណ៍​ស្រុក​កំពង់ត្រាច បានឲ្យដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រូ​ស ពណ៌​ខ្មៅ ទី​១/​ឈ្មោះ សាត ស៊ីម ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំបង​ក្រាស់ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច (​ស្លាប់​នៅ​កន្លែង​)​។ ទី​២/ ឈ្មោះ ឈ្មោះ ឡុង តាក់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ស្នូក ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច (​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​)​។​ដោយឡែក​រថយន្ត​បង្ក​ម៉ាក​ហីុយ៉ាន់ដាយ ពាក់​ស្លាក​លេខ កំពត 3A-1202 អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​ក្រោយ​ពី​វាស់វែង​មធ្យោបាយ​ពាក់ព័ន្ធ​ត្រូវ​សមត្ថកិច្ច​នាំយក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក សម្រាប់​ដោះស្រាយ​គ្នា​ជា​ក្រោយ​។​ចំណែក​សព​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​លំនៅដ្ឋាន​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ