ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​គណៈប្រតិភូ​ចុះសួរសុខទុក្ខ និង​សំណេះសំណាល​កងកម្លាំង​ដែល​ឈរជើង​គ្រប់គ្រង​ស្ថានការណ៍ នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ នៅ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន

អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​គណៈប្រតិភូ​ចុះសួរសុខទុក្ខ និង​សំណេះសំណាល​កងកម្លាំង​ដែល​ឈរជើង​គ្រប់គ្រង​ស្ថានការណ៍ នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ នៅ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ៖ នា​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​គណៈប្រតិភូ​ចុះសួរសុខទុក្ខ និង​សំណេះសំណាល​កងកម្លាំង​ដែល​ឈរជើង​គ្រប់គ្រង​ស្ថានការណ៍ នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ នៅ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន និង​បាន​នាំយក​សម្ភារ​ប្រើប្រាស់​មួយចំនួន​ដែល​ជា​អំណោយ​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង និង​អាជីវករ​តាមរយៈ​លោក​ឧកញ៉ា ភួ ពុយ​, លោក​ឧកញ៉ា អ៊ឹង គឹម​លី និង​លោក ក​ត បូរ៉ាន ព្រមទាំង​សប្បុរសជន ចែកជូន​ដល់​កងកម្លាំង​ដែល​ឈរជើង​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ដំណាក់កាល​នៃ​ការប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ​-១៩​។​

​អំណោយ​ដែល​ត្រូវបាន​រៀបចំ​ចែកជូន​ដល់​កងកម្លាំង​ចម្រុះ បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០២១ រួមមាន​៖ មី ១,០០០​កេស​, ទឹកបរិសុទ្ធ ៥០០​កេស និង ២,០០០​យួរ​, ប្រេង​ឆា ១៦៤​ដប​, ត្រីខ ១,១៦០​យួរ​, ទឹកត្រី ៥០០​យួរ​, ទឹក​ស៊ី​អុីវ ៥០០​យួរ​, សំពត់​កៅស៊ូ​២៥១ អំពូល​សូ​ឡា និង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​ជូន​ដល់ កងពល​តូច​ថ្មើជើង​លេខ​៥៣ កងពល​តូច​ថ្មើជើង​លេខ​៥២ កងការពារ​លេខ​ព្រំដែន ៥០៤ សឹក​រង​បាត់ដំបង នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨១៩ និង​លេខ​៨១៧​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ងួន រតនៈ បាន​សំណេះសំណាល​សួរសុខទុក្ខ​ដល់​កងកម្លាំង​ទាំងអស់ ជាពិសេស​ក្នុង​កំលុងពេល​នៃ​ការចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្នុងនោះ​ក៏​មាន​ការការពារ​ពល​ក​រ ទើប​វិលត្រឡប់​មក​ពី​ប្រទេស​ថៃ ដែល​ត្រូវ​នៅ​ធ្វើ​ចត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ នៅតាម​មណ្ឌល​ចត្តា​ឡី​ស័ក និង​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ផងដែរ​។​

​ឯកឧត្តម​អភិបាល​បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧកញ៉ា ភួ ពុយ និង​លោក​ឧកញ៉ា អ៊ុង គឹម​លី ព្រមទាំង​សប្បុរសជន ដែល​បាន​កៀរគរ​រៃអង្គាស​ជាមួយ​អាជីវករ​ក្នុង​ក្រុង​បាត់ដំបង ចូលរួម​ជា​ថវិកា ជា​សម្ភារ​ផ្សេងៗ​ទៀត ដើម្បី​ចែក​ជូន​កង​វីរៈ​ព្រំដែន​នាពេលនេះ ដែល​ជា​កាយវិការ​នេះ គឺ​ស្រប​ទៅតាម​អនុសាសន៍​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​ជា​ខឿន​ការពារជាតិ​ជួរ​ក្រោយ​។ ចំណែកឯ​កងកម្លាំង​ជា​ខឿន​ការពារជាតិ​ជួរមុខ ហើយ​មិន​អាច​អ្នក​ណា​អាច​ខ្វះ​អ្នក​ណាមួយ​បានឡើយ​។​

​ឯកឧត្តម ងួន រតនៈ បាន​លើកទឹកចិត្ត​បន្ត​ទៀត​ដល់​កងកម្លាំង​ការពារ​វីរៈ​ព្រំដែន និង​កងកម្លាំង​នានា​ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​ចូលរួម​ទប់ស្កាត់​ការរីក​រាល​ជំងឺ​កូវី​ដ​-១៩ និង​ទប់ស្កាត់​ការផ្ទុះ​ជា​សហគមន៍ ព្រមទាំង​ទប់ស្កាត់​ពលករ​ដែល​ទើបតែ​មក​ពី​ប្រទេស​ថៃ ដោយ​ត្រូវ​ឱ្យ​ពួក​គាត់​ដាច់​ខាត​ត្រូវ​ចូល​ធ្វើ​ចត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ​សិន នៅតាម​មណ្ឌល​ចត្តា​ឡី​ស័ក ដែល​អាជ្ញាធរ​រៀបចំ​ជូន​។​

​ឆ្លៀត​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​កុំ​ភ្លេច​ឱ្យសោះ​នូវ​ជំងឺ​កូវី​ដ​-១៩​នេះ ព្រោះ​វា​នៅតែ​ជា​បញ្ហា​ចម្បង និង​ត្រូវ​ប្រឈមមុខ​ខ្លាំងជាងគេ បើ​គ្មាន​ការចូលរួម​ទប់ស្កាត់​ពី​ប្រជាពលរដ្ឋ​ទេនោះ ឱកាស​នៃ​ការផ្ទុះ​ជា​សហគមន៍ និង​បង្ក​ជា​ហានិភ័យ ហើយ​ឱកាស​នៃ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ក៏​រឹតតែ​ប្រឈម​មុខ​កាន់តែខ្លាំង​ផងដែរ​៕

Filed in: ព័ត៌មានជាតិ