ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

សម្ដេច ស ខេង និង​លោកជំទាវ បាន​អញ្ជើញ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​

សម្ដេច ស ខេង និង​លោកជំទាវ បាន​អញ្ជើញ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែ​ផល្គុន ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២១​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ ញ៉ែម សា​ខន ស ខេង បាន​អញ្ជើញ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ នៅ​មន្ទីរពេទ្យ​ពេទ្យ​កាល់ម៉ែត​។​

​ការអញ្ជើញ​ចាក់​វ៉ាក់សាំង អា​ស្ត្រា​ហ្សេ​នីកា របស់​សម្ដេច​ក្រឡាហោម និង​លោកជំទាវ បាន​ប្រព្រឹត្តទៅ​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​មាន​ការអញ្ជើញ​ចូលរួម​ចាក់​ពី​សំណាក់​ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ថ្នាក់ដឹកនាំ​ជាតិ​សំខាន់ៗ​ជាច្រើនរូប​ទៀត​។​

​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នីកា គឺជា​វ៉ាក់សាំង​ជំនួយ​ផ្ដល់​ដោយ​មជ្ឈមណ្ឌល COVAX ដែល​បាន​ដឹក​មកដល់​កម្ពុជា​ក្នុង​ដំណាក់កាល​ដំបូង​ចំនួន ៣២៤,០០០​ដូស​។ វ៉ាក់សាំង​នេះ​ជា​ប្រភេទ​វ៉ាក់សាំង​ទី​២ បន្ទាប់​ពី​វ៉ាក់សាំង​ប្រភេទ ស៊ីណូ​ហ្វាម ជា​ជំនួយ​ផ្ដល់​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន​៦០​ម៉ឺន​ដូស​៕

Filed in: ព័ត៌មានជាតិ