ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​សម្តេច តេជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ AstraZeneca មុនគេ នៅ​កម្ពុជា​

​សម្តេច តេជោ​ហ៊ុន សែន  និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ AstraZeneca មុនគេ នៅ​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​មីនា នេះ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ AstraZeneca/SII នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។ នេះ​ជា​វ៉ាក់សាំង​ទី​២​ដែល​ត្រូវបាន​ប្រើប្រាស់​នៅ​កម្ពុជា បន្ទាប់​ពី​វ៉ាក់សាំង​ចិន Sinopharm ដែល​បើក​យុទ្ធនាការ​ចាក់​ដំបូង កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ដោយ​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច ហ៊ុន សែន គឺជា​មនុស្ស​ដំបូង​ដែល​បាន​ចាក់​។​

​វ៉ាក់សាំង AstraZeneca/SII គឺជា​វ៉ាក់សាំង​ជំនួយ​របស់​មជ្ឈមណ្ឌល​កូវ៉ាក់ (COVAX Facility)​។ វ៉ាក់សាំង​នេះ​ជា​ផលិតផល​របស់​អង់គ្លេស និង​ផលិត​នៅ​ឥណ្ឌា ហើយ​បាន​ដឹក​មកដល់​កម្ពុជា​ក្នុង​ដំណាក់កាល​ដំបូង​ចំនួន (៣២៤,០០០ ដូស​) កាលពី​រាត្រី​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ ២០២១​។​

​កន្លងមក ប្រមុខ​រដ្ឋាភិបាល បាន​បង្ហាញ​ពី​បំណង​ចាក់​វ៉ាក់សាំង ស៊ីណូ​ហ្វាម ដែល​ជា​ជំនួយ​របស់​ចិន​ផង​ដែរ ប៉ុន្តែ​ត្រូវបាន​អាក់ខាន​ទៅវិញ​ដោយសារ​តែ​វ៉ាក់សាំង​នេះ បានកំណត់​អាយុ​របស់​អ្នក​ចាក់​ត្រឹម​៥៩​ឆ្នាំ​ប៉ុណ្ណោះ​។ ដោយឡែក វ៉ាក់សាំង​ឈ្មោះ អា​ស្ត្រា​ហ្សេ​នីកា (AstraZeneca/SII) មិនបាន​កំណត់​អាយុ​អ្នក​ចាក់​នោះឡើយ​។​

​នៅ​ថ្ងៃ​ដដែល សម្តេច ប៊ុន រ៉ានី ហ៊ុន សែន​, សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ ផ្សេងទៀត ក៏បាន ចាក់ AstraZeneca ដូសដំបូង​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ