ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុង​ផាត់ បាន​ជួយ​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ សម្រាប់​ស្នងការដ្ឋាន ដើម្បី​យក​ទៅ​ផ្តល់ជូន​កងកម្លាំង​ដែល​ឈរជើង​ប្រចាំការ​ការពារ​គោលដៅ​តាម​ព្រំដែន ប្រើប្រាស់​ក្នុង​ការចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ (Covid 19)

ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុង​ផាត់ បាន​ជួយ​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ សម្រាប់​ស្នងការដ្ឋាន ដើម្បី​យក​ទៅ​ផ្តល់ជូន​កងកម្លាំង​ដែល​ឈរជើង​ប្រចាំការ​ការពារ​គោលដៅ​តាម​ព្រំដែន ប្រើប្រាស់​ក្នុង​ការចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ (Covid 19)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឧត្ដរមានជ័យ ÷ ក្រោម​ការអំពាវនាវរ​បស់ លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ នៅ ព្រឹក ថ្ងៃទី​04/03/2021 នេះ​នៅ ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រុមហ៊ុន​អិល វ៉ា​យ ភី គ្រុប របស់ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុង​ផាត់ បាន​ជួយ​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ សម្រាប់​ស្នងការដ្ឋាន ដើម្បី​យក ទៅ​ផ្តល់ជូន​កងកម្លាំង​ដែល​ឈរជើង​ប្រចាំការ​ការពារ​គោលដៅ​តាម​ព្រំដែន ប្រើប្រាស់​ក្នុង​ការចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ (Covid 19) ក្នុងនោះ​រួមមាន​÷
1- អង្ករ ចំនួន 10 តោន​
2- ទឹកត្រី ចំនួន 100 យួរ​
3- ទឹកស៊ីអ៊ីវ ចំនួន 100 យួរ​
4- មី ចំនួន 100 កេស​
5- ត្រីខ កំប៉ុង ចំនួន 100 យួរ​
6- ទឹកបរិសុទ្ធ ចំនួន 100 យួរ​
7- តង់ ចំនួន 20 តង់​
​សរុប​ជា​ទឹកប្រាក់ ចំនួន 42,500,000 រៀល ។​

​គណៈ​ស្នងការ​និង​កងកម្លាំង​ក្រោម​ឱវាទ​ទាំងអស់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុង​ផាត់ អគ្គនាយក​ក្រុមហ៊ុន អិល វ៉ា​យ ភី​គ្រុប ដែល​បាន​ឧបត្ថម្ភ ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​។​

​សូម​គោរព​ជូនពរ​ចំពោះ ឯកឧត្តម អ្នកឧកញ៉ា និង​សហការី សូម​មាន​សុខភាព​ល្អ​បរិបូណ៍ រកស៊ី​ទទួលទាន​មានបាន និង​ជួប​ប្រសព្វ​នូវ ពុទ្ធពរ ៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ជាពិសេស សូម​ជៀសផុត​ពី​ជំងឺ​កូវី​ដ​-១៩ ៕

Filed in: ព័ត៌មានជាតិ