ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​មន្ត្រី​រាជ​រដ្ឋា​បាល​អញ្ជើញ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជា​លើក​ទី​២

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​មន្ត្រី​រាជ​រដ្ឋា​បាល​អញ្ជើញ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជា​លើក​ទី​២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ កូនប្រុស​បង្កើត និង​កូនប្រសារ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រួម​នឹង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើនរូប​ទៀត នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ Sinopharm ជា​លើក​ទី​២ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​រួចរាល់​ហើយ​។​

​ដោយឡែក​សម្រាប់ ឯកឧត្តម ហ៊ុន ម៉ា​នី កូនប្រុស​ពៅ​របស់​សម្តេច​តេជោ ហ៊ុន សែន វិញ នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២១​នេះ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ Sinopharm លើក​ទី​១ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត រួចរាល់​ហើយ​ផង​ដែរ​។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ក្លាយជា​អ្នក​ដំបូង​គេ ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ខណៈ​កូនប្រុស និង​កូនប្រសារ​របស់​សម្តេច​តេជោ ហ៊ុន សែន ផ្សេងទៀត ក៏​បាន​ចាក់​នៅ​ថ្ងៃ​នោះ​ដែរ លើក​លែ​ក​តែ​លោក ហ៊ុន ម៉ា​នី ពេល​នោះ​ផ្តាសាយធំ ក្រុមគ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់ឡើយ ទើបតែ​ចាក់​លើ​ក​ទី​១ នៅ​ព្រឹក​ថ្ងៃទី ០៣ ខែ​មីនា ឆ្នាំ​២០២១​នេះ​។​

Filed in: ព័ត៌មានជាតិ