ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កម្លាំង​ប៉ុស្តិ៍​បឹង​សាគូ​នៃ​វរ​:៩១១​ចាប់​បាន​ប្រជាពលរដ្ឋ​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​បាន​ជា​បន្តបន្ទាប់​!

​កម្លាំង​ប៉ុស្តិ៍​បឹង​សាគូ​នៃ​វរ​:៩១១​ចាប់​បាន​ប្រជាពលរដ្ឋ​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​បាន​ជា​បន្តបន្ទាប់​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖​នៅ​រសៀល​ថ្ងៃ​អង្គារ ៤​រោច ខែ ផល្គុន ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០២​ខែ​មីនា ឆ្នាំ ២០២១ នេះ​នៅ វេលា​ម៉ោង​១៨ នឹង​៤០​នាទី ​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​យ៉ាងម៉ឺង​ម៉ា​ត់របស់​ ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ នគរបាល ខេត្ត បន្ទាយមានជ័យ និង​មាន​ការណែនាំ ពី​​លោក​វរៈសេនីយ៍ឯក សូ ចាន់ណា​រី មេបញ្ជាការ វរ​:​សេនា​តូច នគរបាល ការពារ​ព្រំដែន​គោក​លេខ ៩១១ បាន​ណែនាំ​ដល់​កម្លាំង​ទាំងអស់​ត្រូវ​ប្រចាំការ​តាម​គោលដៅ​ជាប់​២៤​ម៉ោង​/២៤​ម៉ោង និង​ធ្វើ​ការដើរ​ល្បាត ដើម្បី​ទប់ស្កាត់ រាល់​បទល្មើស​គ្រប់​ប្រភេទ ជា​ពិសេស​ប្រជាពលរដ្ឋ​លួច​ឆ្លងដែន​ខុសច្បាប់ គេចវេស​មិន​ព្រម​ធ្វើ​ចត្តា​ឡឺស័ក ១៤​ថ្ងៃ​និង ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នឹង រក​មុខសញ្ញា មេខ្យល់​ដែល​នាំ​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់​ផងដែរ​៕

​កម្លាំង​ប៉ុស្តិ៍​បឹង​សាគូ​ចាប់​បាន​ប្រជាពលរដ្ឋ​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​បាន​ជា​បន្តបន្ទាប់ (​ដឹកនាំ​កម្លាំង​ដោយ​)

​លោក​វរ​:​សេនីយ៍​ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ នឹង​លោក​អនុសេនីយ៍ទោ ប៉ុក ដា នាយរង ប៉ុស្តិ៍​បឹង​សា​គូ នគរបាល ការពារ ព្រំដែន​គោក នៃ​វរ​:​លេខ​៩១១​បាន​ដឹកនាំ​កម្លាំង សហការ​ជាមួយ​កងកម្លាំង​ចម្រុះ​បាន​ឃាត់ខ្លួន​ប្រជា​ពលរដ្ឋចំនួន​(០១​នាក់​) ដែល​លួច​ឆ្លងដែន​ខុសច្បាប់ ពី​ប្រទេស​ថៃ ចូលមក កម្ពុជា កម្លាំងចម្រុះ​តាម​ទាន់​ប្រជាពលរដ្ឋ​ចំនួន ០១​នាក់​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​នោះ​ក៏​ឃាត់ខ្លួន​បាន​នៅខាងមុខ​(Big c) ស្ថិតនៅក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជយ័​។​

​ប្រជាពលរដ្ឋ​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​នោះ​មានឈ្មោះ​ ១/​ឈ្មោះ​យាន សូ​រី​យ៉ាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប៉ោយ​ប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​សាគូ​នៃ​វរ​:​លេខ​៩១១ សួរនាំ​រួច​ហើយ បន្ទាប់មក កម្លាំង​ប៉ុស្តិ៍​បឹង​សាគូ បាន​បញ្ជូន​ប្រជាពលរដ្ឋ​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ចំនួន ០១ នាក់ ទៅ​ធ្វើ​ចត្តា​ឡឺស័ក​១៤ ថ្ងៃ​នៅ​មណ្ឌល​សំចត​សាលាបឋមសិក្សា ហ៊ុន​សែន ព្រហ្ម​និមិត្ត ស្ថិតនៅក្នុង ភូមិ​ក្បាលស្ពាន ២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុងនោះ លោក​វរ​:​សេនីយ៍​ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ បឹង​សាគូ ក៏​បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​19 នៅក្នុង​សហគម​
​ន៍​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​៕

Filed in: ព័ត៌មានជាតិ