ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​ក្រៅពី​អង្ករ​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២១២១

លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​ក្រៅពី​អង្ករ​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២១២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​ក្រៅពី​អង្ករ​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២១២១
​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​ដោយ​ផ្អែក​លើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឺះ​ភូតគាម​អនាម័យ បានឲ្យដឹងថា ការនាំចេញ​ផលិតផល​កសិកម្ម​ក្រៅពី​អង្ករ ក្នុង​រយៈពេល​២​ខែ ដើមឆ្នាំ​២០២១ នេះ មាន​ចំនួន ១ ៥៩៩ ៩២២,៣៧ តោន មាន​ការកើនឡើង​ចំនួន ៥៦៩ ៤៩៣,៨៨ តោន ស្មើនឹង ៥៥,២៧% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២០ ដែល​បាន​នាំចេញ​ទៅ​កាន់​គោលដៅ​ចំនួន​២៥ ប្រទេស ។

​ក្នុងចំណោម​ផលិតផល​ដែល​បាន​នាំ​ចេញ​ទាំង​អស់ មាន​ផលិតផល​មួយចំនួន​បាន​ទទួលបញ្ជា​ទិញ​បាន​ច្រើនជាងគេ ដូចជា​៖
១) ដំឡូង​មី​ក្រៀម​មាន​ចំនួន ៨០២ ៤៥១,៥៦ តោន​
២) ដំឡូង​មី​ស្រាស់​មាន​ចំនួន ១៥៤ ៧៥០,០០ តោន​
៣) ស្រូវ​ចំនួន ២៨៧ ៨៥០,០០ តោន (​មិន​បាន​ឆ្លងកាត់​ច្រក​ភូតគាម​អនាម័យ​មាន​ចំនួន ៥៥៩ ០៣៣ តោន​)
៤) គ្រាប់ស្វាយចន្ទី​ចំនួន ៧៩ ៤៧៣,៥១ តោន​
៥) គ្រាប់ពោត​ក្រហម​មាន​ចំនួន ៧៨ ៨៥៦,១៤ តោន​
៦) ផ្លែ​ចេក​ស្រស់​ចំនួន ៧៥ ៦៤៥,៥៧ តោន​
៧) ផ្លែស្វាយ​ស្រស់​ចំនួន ៤៣ ៦៨០ តោន​
៨) ម្ទេស​ស្រស់​ចំនួន ៣២ ៤១៧,១២ តោន​
៩) ដូងប្រេង​ចំនួន ៧ ១៧៦,៦៩ តោន​
១០) កន្ទក់​មាន​ចំនួន ៦ ២៥០,០០ តោន និង​
​ផលិតផល​ចំនួន ៣៣ មុខ​ផ្សេងទៀត​មាន​បរិមាណ​សរុប​ចំនួន ៣១ ៣៧១,២៥ តោន ។​

Filed in: ព័ត៌មានជាតិ