ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ លើក​ទី​២

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ លើក​ទី​២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២១ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ទទួល​ការចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូវី​ដ​១៩ ប្រភេទ​ស៉ីណូ​ហ្វាម​របស់​ចិន លើក​ទី​២ ដែល​ជា​ចំនួនដូស​ចុងក្រោយ នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​គួរ​ជម្រាប​ថា នាយ​ឧត្តមសេនីយ៍ សៅ សុខា ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ និង​ថ្នាក់ដឹកនាំ​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១​។​

​កម្លាំង​អាវុ​ហត្ថ បាន​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ តាំងពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ទីបញ្ជាការដ្ឋាន​អាវុ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ ថ្នាក់ដឹកនាំ​មួយចំនួន​របស់​កម្ពុជា កងទ័ព និង​អ្នកសារព័ត៌មាន ដែល​មាន​អាយុ​ចន្លោះ​ពី​១៨ ទៅ​៥៩​ឆ្នាំ បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​។​

​ការទទួល​វ៉ាក់សាំង​កូវី​ដ​១៩ ឈ្មោះ​ស៉ីណូ​ហ្វាម ធ្វើឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត នៅ​ទីតាំង​ចំនួន​៥ ដែល​មាន​អាយុ​ចន្លោះ​ពី​១៨ ទៅ​៥៩​ឆ្នាំ​៖

១៖ មន្ទីរពេទ្យ​កាល់ម៉ែត សម្រាប់​ឥស្សរជន​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​
២៖ មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង សម្រាប់​ឥស្សរជន ជា​អនុរដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​
៣៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សម្រាប់​ឥស្សរជន​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​
៤៖ មន្ទីរពេទ្យ​កុមារ​ជាតិ សម្រាប់​អ្នកសារព័ត៌មាន​
៥៖ មន្ទីរពេទ្យ​កេតុមាលា សម្រាប់​ថ្នាក់ដឹកនាំ​កងទ័ព​។ ដោយឡែក សម្រាប់​អង្គភាព​ទ័ព​មួយចំនួន នឹង​មាន​ការរៀបចំ​ទៅ​ដាក់​ដល់​ក្នុង​អង្គភាព​ផ្ទាល់​តែម្ដង​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ សរុប​ចំនួន​៨៤៤​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ចំនួន ៤៧៨​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​ចំនួន ៣៦៦​នាក់​៕

Filed in: ព័ត៌មានជាតិ