ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ក្រុមហ៊ុន លឹម ហេង ឧបត្ថម្ភ ៤១​លាន​រៀល ដល់​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ សម្រាប់​ចែក​ជូន​កងកម្លាំង​នគរបាល​តាម​គោលដៅ កំពុង​ចូលរួម​ទប់ស្កាត់​កូវី​ដ​១៩

ក្រុមហ៊ុន លឹម ហេង ឧបត្ថម្ភ ៤១​លាន​រៀល ដល់​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ សម្រាប់​ចែក​ជូន​កងកម្លាំង​នគរបាល​តាម​គោលដៅ កំពុង​ចូលរួម​ទប់ស្កាត់​កូវី​ដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​) ៖ នៅ​ថ្ងៃ​ទី​១ ខែ​មិនា ឆ្នាំ​២០២១​នេះ ក្រុមហ៊ុន​លឹម ហេង គ្រុប បាន​នាំយក​ទៅ​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​នូវ អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ​និង​សម្ភារ​ប្រើប្រាស់ សរុប​ថវិកា​អស់​ចំនួន​៤១​លាន​រៀល ក្រោម​វត្តមាន​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត ដោយ​មាន​ការចូលរួម​ពី​មន្ត្រីនគរបាល​ជាច្រើនរូប​ទៀត​។​

​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី បាន​ថ្លែង​នូវ​ការ​អរគុណ​ដល់​ក្រុមហ៊ុន​លឹម ហេង គ្រុប ពិសេស​លោក​ឧកញ៉ា​លឹម ហេង អគ្គនាយក​ក្រុមហ៊ុន ដែល​ជា​និច្ច​ជា​កាល​តែងតែ​បាន​ចូលរួម​ឧបត្ថម្ភ គាំទ្រ ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ដែល​កំពុង​បំពេញ​ភារកិច្ច​ក្នុង​បុព្វហេតុ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​នៅក្នុង​ខេត្ត​និង​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​.​ថៃ​។​

​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​របាន​ថ្លែង​បញ្ជាក់​ទៀត​ថា ស្របពេល​ដែល​ជំងឺ​កូវី​ដ​.១៩​កំពុង​រីក​រាលដាល ហើយ​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ កំពុង​បំពេញ​បេសកកម្ម​ចូលរួម​ទប់ស្កាត់​គ្រប់​ទីកន្លែង​នោះ ការប្រគល់​អំណោយ​របស់​ក្រុមហ៊ុន លឹម ហេង គ្រុប​នៅពេលនេះ គឺ​មាន​សារៈសំខាន់​ខ្លាំងណាស់ ពិសេស​បាន​លើកទឹកចិត្ត​ដល់​កងកម្លាំង​ទាំងអស់ ឲ្យ​កាន់តែ​មាន​ទឹកចិត្ត​ក្នុង​ការបំពេញ​ការងារ ក៏ដូចជា​បង្ហាញឲ្យឃើញ​ពី​សកម្ម​ភាព​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ពិសេស​លោក​ឧកញ៉ា​លឹម​ន​ហេង ក្នុង​ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។​

​សូមបញ្ជាក់​ថា អំណោយ​ដែល​ប្រគល់​នៅពេលនេះ​រួមមាន អង្ករ​ផ្កាម្លិះ​ចំនួន​១០​តោន ទឹកត្រី​ចំនួន​១០០​យួរ ទឹកស៉ីអ៉ីវ​ចំនួន​១០០​យួរ មី​ជាតិ​ចំនួន​១០០​កេស ត្រីខកំប៉ុង​ចំនួន​១០០​យួរ ទឹកបរិសុទ្ធ​សឹង្ហ​ចំនួន​១០០​យួរ​និង​ម៉ាស់​ចំនួន​២​ម៉ឺន​បន្ទះ សរុប​ទឹកប្រាក់​អស់​ចំនួន ៤១​លាន​រៀល​៕

Filed in: ព័ត៌មានជាតិ