ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ព័ត៌មាន​លម្អិត​ករណី​សម្លាប់​ឧក្រិដ្ឋជន​៤​នាក់​៖ មក​មើល​ផែនការ​ជំរិត​និង​ប្លន់​សម្លាប់ ដែល​ក្រុម​ឧក្រិដ្ឋជន​ដាក់ចេញ

​ព័ត៌មាន​លម្អិត​ករណី​សម្លាប់​ឧក្រិដ្ឋជន​៤​នាក់​៖ មក​មើល​ផែនការ​ជំរិត​និង​ប្លន់​សម្លាប់ ដែល​ក្រុម​ឧក្រិដ្ឋជន​ដាក់ចេញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០២១ ករណី​ឧក្រិដ្ឋជន​០៤​នាក់ ចូល​ជំរិត​និង​ប្លន់​សម្លាប់​មិនបាន​សម្រេច ក្នុង​បុរី​អង្គរ​ភ្នំពេញ ហើយ​ប៉ះ​គ្នា​ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បណ្តាលឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លាប់​នៅនឹងកន្លែង​គឺ​បាន​រៀប​ផែនការ គួរឲ្យ​ភ្ញាក់ផ្អើល​បំផុត​។

​អ្នកផ្តើមគំនិត​ឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើ​ជា​អ្នក​បើក​ឡាន​ឲ្យ​ម្ចាស់ផ្ទះ ហើយក៏​បាន​ឈប់​មួយរយៈ បន្ទាប់មក​ក៏​សុំ​ម្ចាស់ផ្ទះ​ចូលធ្វើការ​វិញ តែ​ម្ចាស់ផ្ទះ​មិន​ព្រម​ឆ្លើយតប រូបគេ​ក៏​បាន​រៀបចំ​ផែនការ ចូល​ចាប់ជំរិត​និង​ប្លន់​សម្លាប់ ក្នុង​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ តែ​ដោយ​ពួក​វា​ប្រមូលគ្នា​មិនទាន់​ជុំ និង​រក​អាវុធ​មិន​ទាន់​គ្រប់ ក៏​បាន​លើក​គម្រោង​ទៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ តែ​ដោយ​នៅ​ថ្ងៃទី​២៦​នេះ​ជុំ​គ្នា​រសៀល​ពេក មិន​អាច​អនុវត្ត​ផែនការ​ទាន់ ពួក​វា​ក៏​លើក​គម្រោង​ទៅ​ថ្ងៃទី ២៧​វិញ តែ​ដោយ​ថ្ងៃទី​២៧​នេះ​ជា​ថ្ងៃ​សៅរ៍ ខ្លាច​ចូល​ធនាគារ​ដក​លុយ​មិនទាន់ ទើប​ពួកវា​លើក​មក​ថ្ងៃ​ច័ន្ទ​ទី​១ ខែ​មីនា នេះ​តែម្តង​។​

​តាម​ផែនការ​ដែល​វា​ដាក់ចេញ ដំបូង​គឺ​ប្រមូល​គ្នីគ្នា​ចូលទៅ​ក្នុង​ផ្ទះ ភ្ជង់​ម្ចាស់ផ្ទះ​ឲ្យ​សសេរ​សែក នូវ​សាច់ប្រាក់​១​លាន​ដុល្លារ បន្ទាប់មក​នឹង​ចាប់​កូនស្រី​តូច របស់​ម្ចាស់ផ្ទះ​ម្នាក់​ឡើង​ឡាន ទៅ​ធនាគារ ដោយ​ឲ្យ​គ្នា​វា​ចុះ​ដក​លុយ និង​គំរាម​ឲ្យ​ម្ចាស់ផ្ទះ​ចាំ​ឆ្លើយ​ទូរស័ព្ទ​ជាមួយ​បុគ្គលិក​ធនាគារ ឲ្យ​ពួកវាដ​កលុយ​ចុះ​។ ផែនការ​បន្ទាប់ ក្រោយ​ពី​ដក​លុយ​បាន ពួកវា​នឹង​សម្លាប់​ម្ចាស់ផ្ទះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ព្រមទាំង​កូនៗ​០៦​នាក់ និង​អ្នកបម្រើ​០២​នាក់ សរុប​១០​នាក់ ប្លន់​យក​លុយ​និង​គ្រឿងអលង្ការ ដែល​មាន​ក្នុង​ទូរ​ដែក​ទាំងអស់ បន្ទាប់​មក​វេច​ខ្ចប់​សាកសព​ដាក់ចូល​ឡាន​ម្ចាស់ផ្ទះ​០២​គ្រឿង ហើយ​បើក​យក​សព​ទៅ​បោះចោល​នៅ​ពេជ្រនិល​។ រីឯ​អ្នក​ចូល​ធនាគារ​ដក​លុយ ត្រូវ​គេចខ្លួន​ទៅ​ប្រទេស​ថៃ ឯ​អ្នក​ដ៏​ទៃ​គឺ​មិនបាច់រ​ត់​ទៅ​ណា​ទេ​។ គម្រោង​របស់​មេក្លោង ក្រោយ​ពេល​ប្លន់​បានសម្រេច នឹង​ទិញ​ឡាន Luxis Kuro 570 មួយគ្រឿង រួច​ដណ្តឹងប្រពន្ធ​រៀបការ​។​

​តែ​ផែនការ​នេះ​ត្រូវបាន​ធ្លាយ​ចេញ​មក​ដល់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​រៀប​ផែនការ​រង់ចាំ ពួក​វា​ចូល​អន្ទាក់​វិញ​អស់​រយៈពេល​៤​ថ្ងៃ​មក​ហើយ​។​

​រហូតដល់​វេលា​ម៉ោង​១១៖០០​នាទី ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០២១ ឧក្រិដ្ឋជន​ទាំង​០៤​នាក់ បាន​ចូល​មក​ប្លន់​តាម​ផែនការ​មែន ក៏​ប៉ះ​គ្នា​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បណ្តាលឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លាប់​នៅនឹងកន្លែង​។​

​ក្រោយពេល​ប្រតិបត្តិការ​បាន​បញ្ចប់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ និង​បាន​ឧបត្ថម្ភ​ថវិកា ២០​លាន​រៀល លើកទឹកចិត្ត ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​បំពេញ​បេសកម្ម​ដោយ​ជោគជ័យ ជួយសង្គ្រោះ​ម្ចាស់ផ្ទះ​មាន​សុវត្ថិភាព​គ្រប់គ្នា​៕

Filed in: ព័ត៌មានជាតិ