ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

តាមប្រម៉ាញ់​ឆ្លងខេត្ត ឃាត់ខ្លួន​ជនសង្ស័យ ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​កាច់​សោ​រយ​ក​ម៉ូតូ​)

តាមប្រម៉ាញ់​ឆ្លងខេត្ត ឃាត់ខ្លួន​ជនសង្ស័យ ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​កាច់​សោ​រយ​ក​ម៉ូតូ​)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​និង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពត ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក លក​ញ៉ាវ បាន​ចុះ​ប្រតិបត្តិ​ការអនុវត្តន៍​តា​ម​ដីកា​បញ្ជា​ឲ្យចូល​ខ្លួន​លេខ​០៩​អ​.​យ​របស់​លោក​គឺ​ប៊ុណ្ណា​រ៉ា​តំណាង​អយ្យការ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​បាន​បញ្ជា​ឲ្យ​ជនសង្ស័យ​ឈ្មោះ នាក់ ច​ន្ធូ ហៅ​ធូ​ភេទ​ប្រុស ពាក់ព័ន្ធ​នឹង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាច់​សោ​រយ​ក​ម៉ូតូ​) ។

​ជនសង្ស័យ​ឈ្មោះ នាក់ ច​ន្ធូ ហៅ​ធូ​ភេទ​ប្រុស ថ្ងៃ​ខែ​ឆ្នាំ​កំណើត ១១ ខែ​កញ្ញា​ឆ្នាំ​១៩៦៦​ទីកន្លែង​កំណើត ភូមិ​ព្រៃស្រឡៅ ឃុំ​ត្រពាំង​សាលា ស្រុក​បន្ទាយមាស ខេត្ត​កំពត បច្ចុប្បន្ន មាន​ទីលំនៅ​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត ។​

ជនសង្ស័យត្រូវ​រងបណ្តឹងពាក់ព័ន្ធនឹងការ​កាច់សោរយក​ម៉ូតូ​មួយគ្រឿង ​ម៉ាក​ហុងដា ​ឌ្រី​ម​សេ​ ១២៥ ​ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០១៩​ ពាក់​ស្លាក​លេខ ​ភ្នំពេញ ​1HM7683​ នៅ​ចំណុច​ផ្សារ​ឈើទាល​ ស្ថិតក្នុង​ភូមិ​ឈើទាល​ ឃុំ​ឈើ​ទាល ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​០៩​ខែ​កុម្ភៈ​ ឆ្នាំ​២០២១ ​វេលា​ម៉ោង​០៨:៣០​នាទី ។​

​ចំណែក​ជនរងគ្រោះ ជា​ម្ចាស់​ម៉ូតូ ឈ្មោះ មឿត សា​មៀង មាន​ទីលំនៅ​ភូមិ​កំពង់​ស្រមរ ឃុំ​ឈើ​ទាល ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។​

​សកម្មភាព​ឃាត់ខ្លួន​នេះ គឺ​ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម​ពុទ្ធីឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី​ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ។​

​បច្ចុប្បន្ន កម្លាំង​យើង​កំពុងតែ​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ