ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឧត្តមសេនីយ៍ទោ សាត គឹម​សាន ÷​រថយន្ត​ធុន​ធំ​ដឹក​សំពីងសំពោង​ហើ​យ​បើក​ចូលក្នុង​ក្រុង​បាត់ដំបង​ត្រូវ​ចាត់​បាន​វិធានការ​តាម​ច្បាប់ !

ឧត្តមសេនីយ៍ទោ សាត គឹម​សាន ÷​រថយន្ត​ធុន​ធំ​ដឹក​សំពីងសំពោង​ហើ​យ​បើក​ចូលក្នុង​ក្រុង​បាត់ដំបង​ត្រូវ​ចាត់​បាន​វិធានការ​តាម​ច្បាប់ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភះ ឆ្នាំ​២០២១ អនុវត្តតាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាត់ដំបង លោក​វរសេនីយ៍ឯក ប៉ូ​វ វណ្ណឌី ស្នងការរង​ផែន​ការងារ​នគរបាល​សណ្ដាប់ធ្នាប់ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ ចុះ​ឃាត់​រថយន្ត​ធុន​ធំ​ជា​ប្រភេទ​ដឹកទំនិញ ដែល​បើកបរ​ល្មើស​ផ្លាកសញ្ញា​ហាម​ចូល​ក្រុង និង រថយន្ត​ដឹកទំនិញ​សំពីងសំពោង យក​មក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​អនុវត្ត​តាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ។​

​សូម​ជម្រាប​ជូន​ថា ជារឿយៗ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​តែង​ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​រថយន្ត​ដែល​ដឹក​សំពីង សំពោង រថយន្ត​ល្មេី​សនឹង​ស្លាកស​ញ្ញា​ដែល​ហាមឃាត់​ចំពោះ​ការ​ចរាចរណ៍​លេ​ី​ផ្លូវ​ដែល​បាន​ហាមឃាត់​និង​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ដែល​មន្ត្រី​នគរបាល​បាន​សហកា​រណ៍​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណ​:​ការណ៍​និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង​អនុវត្ត​កន្លងមក​។​

​ទោះ​បែប​នេះ​ក្តី​ម្ចាស់​រថយន្ត​មួយចំនួន​លោក​នៅតែ​បន្តសកម្មភាព​ល្មេី​ស​ច្បាប់​ជា​បន្តបន្ទាប់ ដែល​បញ្ហា​នេះ​បាន​នាំ​បង្ក​នូវ​ការរិះគន់​ពី​មហាជន​នា​រយៈពេល​កន្លងមក​។ ករណី​អនុវត្ត​នៅថ្ងៃនេះ រថយន្ត​ដែល​ដឹក​សំពីងសំពោង​ត្រូវបាន​ឱ្យ​ផ្ទេរ​ទំនិញ​ចេញ មុន​នឹង​អនុវត្ត​វិធានការ​ផាកពិន័យ​ស្របតាម​ច្បាប់​។​

​ជាមួយនឹង​សកម្មភាព​ពេលនេះ​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង សូម​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំង​អស់​មេត្តាចូល​រួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ខ្ជាប់ខ្ជួន​និង​ជាប់​ជា​ប្រចាំ ដើ​ម្បីការ​ពារ​អាយុជីវិត​យើ​ង អាយុជីវិត​គ្រួសា​រយើង​និង​អាយុជីវិត​អ្នកដទៃ​៕

Filed in: ព័ត៌មានជាតិ