ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក​ជា​កន្លែង​ដោះដូរ​និង​តាំង​លក់​ទំនិញ​បី​ប្រទេស​រួមគ្នា

ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក​ជា​កន្លែង​ដោះដូរ​និង​តាំង​លក់​ទំនិញ​បី​ប្រទេស​រួមគ្នា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក​កំពុង​ចាប់ផ្តើម​សាងសង់ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​២០២២​ខាងមុខ​។ តាម​អ្នកជំនាញ​ថា ផ្សារ​នេះ​មាន​ស​កត្តា​នុព​ល​ខ្លាំង ទី​១​ដើម្បី​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ទ្វេរ​ភាគី​ផង និង​ទី​២ ដើម្បី​សម្រួល​ពលរដ្ឋ​ឲ្យ​កាន់តែ​មាន​លទ្ធភាព​រក​ស៊ី​ដោះដូរ​ទំនិញ​ផង ព្រោះ​ក្រោយពេល​ដាក់​ដំណើរការ​ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក ជា​កន្លែង​ដោះដូរ និង​តាំង​លក់ទំនិញ​រវាង​បី​ប្រទេស​រួមគ្នា​។​

​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម​ជាវ តា​យ អភិបាល​កំពត បាន​អមដំណើរ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ចុះ​ពិនិត្យ​ទីតាំង សាងសង់​ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក ស្ថិតក្នុង​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។

​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​កំពត​- កែប លោក​ឧកញ៉ា ហាក់ វណ្ណា បាន​ប្រាប់ឲ្យដឹង​ថា ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក​សាងសង់​លើ​ផ្ទៃដី​២ ហិកតា ខណៈ​ដែល​ផ្ទៃដី​គម្រោង​អភិវឌ្ឍន៍​សរុប​មាន​ទំហំ​៥០ ហិកតា​។ គម្រោង​នេះ​ប្រើប្រាស់​ថវិកា​របស់​រាជ​រដ្ឋាភិបាល ប្រមាណ​២​លាន​ដុល្លារ ជា​គម្រោង​អទិភាព​ទី​២ ក្នុង​ចំណោម​ខេត្ត​ជាប់​ព្រំដែន​វៀតណាម បន្ទាប់​ពី​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ ។​តាម​ការរំពឹង​ទុក​ផ្សារ​ព្រំដែន​កម្ពុជា​ព្រែក​ចាក និង​សាងសង់​រួច​នៅ​ដើមឆ្នាំ​២០២២ ។
​លោក​ឧកញ៉ា​បាន​បន្ថែមថា ក្រោយ​សាងសង់​រួចរាល់​ដាក់ឲ្យ​ដំណើរការ ផ្សារ​នេះ​ប្រើប្រាស់​ជា​កន្លែង​ដោះដូរ និង​តាំង​លក់ទំនិញ​បី​ប្រទេស​រួមគ្នា គឺ​កម្ពុជា វៀតណាម និង​ថៃ​។

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ស្នើ​ដល់ ឯកឧត្តម​អភិបាលខេត្ត ដូច​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ជួយ​សម្រួល និង​សហការ​ឲ្យបាន​ល្អ ជាមួយនឹង​ក្រុមហ៊ុន​សាងសង់ ដើម្បី​ធ្វើ​យ៉ាងណា​ពន្លឿន​គម្រោង​សាងសង់​នេះ ឲ្យ​សម្រេច​លទ្ធផល​ជោគជ័យ​ឆាប់រហ័ស​តាម​គោលការណ៍​របស់​សម្ដេច​តេជោ​ហ៊ុនសែន ប្រមុខ​រាជរដ្ឋាភិបាល​។​

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត​បា​ន​សំដែង​ការអបអរ​គាំទ្រ សហការ នឹង​សង្ឃឹមថា បន្ទាប់​ពី​កសាង​ផ្សារ​រួចរាល់ នឹង​អាច​ធ្វើឱ្យ​ការដោះដូរ​ទំនិញ​តាម​ព្រំដែន​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ពិសេស​ធ្វើឲ្យ​ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ