ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​០១​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ !

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​០១​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០១​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។​

ជនសង្ស័យ​មាន​ឈ្មោះ មឿន រស្មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​រោង​កម្មករ​ក្នុង​បុរី​មួយកន្លែង ក្នុង​ភូមិ​ក្តី​តាកុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​នាពេល​នេះ​ធ្វើឡើង​តប​តាម​បណ្តឹ​របស់​នារី​រងគ្រោះ ដោយ​ប្តឹង​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។​

តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ ថ្ងៃ​ទ​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដោយ​ខ្លួន​គេង​ពុំ​លក់ ខ្លួន​ក៏​ងើប​ដើរ​សំដៅទៅ​បន្ទប់​របស់​នារី​រងគ្រោះ​ដែល​ជា​កម្មករសំណង់​ជាមួយគ្នា ពេល​ដើរ​ទៅ​ដល់​មុខ​បន្ទប់​របស់​នាង​ឃើញ​បន្ទប់​បាន​បិទ​ជិត ខ្លួន​ក៏​ចូល​ទៅ​ហែក​ទ្វារ​ដើម្បី​លូន​ចូល​ទៅក្នុង​បន្ទប់​របស់​នារី​រងគ្រោះ ហើយក៏ ឃើញ​នាង​កំពុង​គេង​ម្នាក់ឯង ឆ្លៀត​ឱកាស​ល្អ​ខ្លួន​បាន​ស្ទុះ​ទៅ​ឱប​នាង​ពីលើ ស្រាប់តែ​នាង​ដឹង​ខ្លួន​បាន​ចាប់​កអាវ​ខ្លួន​ជាប់ និង​ស្រែក​ឲ្យគេ​ជួយ ហើយក៏​មាន​បុរស​ម្នាក់​ជា​មេជាង​ដែល​គេង​នៅ​បន្ទប់​ក្បែរ​នោះ​រត់​មក​ជួយ​ចាប់​រូប​ខ្លួន​ប្រគល់ឲ្យ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​តែម្តងទៅ​។ ហើយ​ជនសង្ស័យ​ខាងលើ​នេះ​ធ្លាប់បាន​ប្រើប្រាស់​គ្រឿងញៀន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មកហើយ​៕

Filed in: ព័ត៌មានជាតិ