ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អាជ្ញាធរ​ខេត្ត​ប៉ៃលិន ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩ ជា​លើកដំបូង​

អាជ្ញាធរ​ខេត្ត​ប៉ៃលិន ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩ ជា​លើកដំបូង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ ចុះ​សាកសួរ​សុខទុក្ខ និង​សំ​ណា​ល​ជាមួយ មន្ត្រី​សុខាភិបាល​ខេត្ត​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត ជាមួយ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ នៅ​ខេត្ត​ប៉ៃលិន​។

​លោកស្រី បាន​មានប្រសាសន៍ថា ការចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដោយ​ការ​ស្ម័គ្រចិត្ដ គឺជា​កាតព្វកិច្ច និង​អនុវត្ដ​វិធានការ​សុខាភិបាល ដើម្បី​ចូលរួម​ការពារ​មេ​រោគកូ​វីដ​១៩ ដោយ​ពុំ​មាន​ការបង្ខិតបង្ខំ​គឺជា​ការ​ស្ម័គ្រចិត្ដ និង​កាតព្វកិច្ច ត្រូវ​ទៅ​ជាមួយគ្នា ព្រោះ​វា​សំខាន់​ណាស់ ដែល​ត្រូវតែ​យក​ចិត្ដទុក ដាក់​ហើយ​ត្រូវតែ​ត្រៀមលក្ខណៈ​ឱ្យ​បាន​រួចរាល់ បើ​ការពារ​ខ្លួន​មិន​ឆ្លង វា​មានន័យថា ការពារ​គ្រួសារ​យើង និង​សហគមន៍ យើង​មិន​ឱ្យ​ឆ្លង​។ លោកស្រី បាន​ថ្លែងអំណរគុណ​ចំពោះ រាជរដ្ឋាភិបាល​ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​បាន​ផ្តល់​អាទិភាព​ចំពោះ​អ្នកសារព័ត៌មាន​សំរាប់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩​នេះ​។ លោកស្រី បាន ស្រីមុំ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ និង​អ្នក​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក័ ត្រូវអនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ចៀសផុត​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​សារ​ជា​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា​។

​លោកស្រី​អភិបាលខេត្ត​បាន​បន្តថា ក្រោម​ម្លប់​សន្តិភាព ប្រជាជន​ទទួលបាន​ការអភិវឌ្ឍ​ន៍ រីកចំរើន រស់នៅ​សុខដុមរមនា​បន្តទៀត និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។

​លោក ស្លះ យូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​ដែល បាន​ទទួល​វ៉ាក់សាំង​មុន​គេ​នេះ​បានឲ្យដឹងថា​៖ មុន​ពេល​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​នេះ ត្រូវបាន​គ្រូពេទ្យ​ពិនិត្យ​សុខភាព និង​សួរ​ព័ត៌មាន​អំពី​សុខភាព​របស់​យើង​ផងដែរ​។ លោក​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩​ថា លោក​ពិតជា​មាន​មោទនភាព​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​នេះ លោក​សង្ឃឹមថា ប្រជាពលរដ្ឋ​កម្ពុជា​នឹង​ទទួលបាន​នូវ​ការចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ទាំងអស់គ្នា ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន​សែន​។

​គួរបញ្ជាក់​ថា ខេត្ត​ប៉ៃលិន​ទទួលបាន​វ៉ាក់សាំង ស៊ីណូ​ហ្វាម របស់​ចិន បង្ការ​ជំងឺ​កូវី​ដ​១៩ ពី​ប្រមុខ​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​១ នេះ​មាន​ចំនួន ១២០០​ដូស ស្មើ​នឹង​ចាក់​បាន​មនុស្ស​ចំនួន ៦០០​នាក់ ហើយ​សម្រាប់​មន្ត្រី​សុខាភិបាល​ខេត្ត​ប៉ៃលិន​ទទួលបាន​វ៉ាក់សាំង​នេះ​ចំនួន ១៩១​នាក់ ផងដែរ​៕

Filed in: ព័ត៌មានជាតិ