ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ទីតាំង​ចំនួន​៧៥ នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​

​ទីតាំង​ចំនួន​៧៥ នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សម្រេច​បិទ​ទីតាំង​ដែល​ពាក់ព័ន្ធ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​ទីតាំង ហើយ នៅ​រាជធានី​ភ្នំពេញ ដោយ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ ។​

​ជាមួយគ្នានេះ លោក​ឃួង ស្រេង ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ប្រកាស​ឱ្យ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ ពង្រឹង​វិធានការ​គ្រប់គ្រង កន្លែង​បិទ​ទីតាំង​ទាំងអស់នេះ អោយបាន​តឺង​រឹង​និង​ម៉ឺងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់​ការ​រី​រាលដាល​ជំងឺ​កូវី​ដ​-១៩ ខណៈ​ចំនួន​អ្នក​ឆ្លង​មាន​ការកើនឡើង ។​

​លោក ឃួ​ង ស្រេង ប្រកាស​បែបនេះ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​អភិបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ឱ្យ​បាន​ម៉ឹងម៉ាត់ ជុំវិញ​ការបង្ការ និង ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​នេះ ខណៈ​អាជ្ញាធរ​បាន​ចុះ​បិទ​ទីតាំង​ដែល​មាន​ផ្ទុះ​ជំងឺ​កូវី​ដ​-១៩​កើនឡើង​ដល់​៧៥​ទីតាំង​ហើយ ក្នុង​រាជធានី​ភ្នំពេញ ។​

​លោក​បញ្ជាក់ថា ក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ត្រូវ​ប្រចាំការ យាមកាម​នៅ​ទីតាំង​ដែល​បាន​រកឃើញ​មាន​ផ្ទុះ​ជំងឺ​កូវី​ដ​-១៩ កន្លែង​ព្យាបាល និង កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក ដើម្បី​ធានា​បាន​សណ្តាប់ធ្នាប់​ល្អ និង គ្រប់គ្រង​ស្ថានភាព​អ្នកជំងឺ បាន​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

Filed in: ព័ត៌មានជាតិ