ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ស្នងការ​ខេត្ត​ឧត្តរមានជ័យ ដឹកនាំ​កងកម្លាំង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ លើកដំបូង នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧត្តរមានជ័យ

​ស្នងការ​ខេត្ត​ឧត្តរមានជ័យ ដឹកនាំ​កងកម្លាំង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ លើកដំបូង នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧត្តរមានជ័យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​)៖ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​កងកម្លាំង​ក្រោម​ឱវាទ​ចាក់​វ៉ាក់វាំង​កូវី​ដ​១៩ លើកដំបូង នៅក្នុង​បរិវេណ​វេណ មន្ទីរពេទ្យបង្អែក​ខេត្ត ស្ថិតក្នុង​សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​

​លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សា​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន Fresh News ឲ្យដឹង​នៅ​ព្រលប់​ថ្ងៃ​នេះ​ថា រយៈពេល​ពេញ​មួយ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ នៅ​ខេត្ត​ឧត្តរមានជ័យ បាន​ចំនួន​១០២​នាក់ ក្នុង​នោះ​មន្ត្រី​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ទទួល​ការចាក់​វ៉ាក់សាំង​មាន​ចំនួន​៩៨​នាក់ និង​មន្ត្រី​សុខាភិបាល​ខេត្ត​មាន​ចំនួន​៤​នាក់​។​

​លោក​ប្រធាន​មន្ទីរ​សុខភិបាល​ខេត្ត បាន​ថ្លែង​បញ្ជាក់ថា «​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ នៅ​ខេត្ត​ឧត្តរមានជ័យ គឺ​ចាប់ផ្តើម​ដំណើរការ​ចាប់តាំងពី​ថ្ងៃ​ចន្ទ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២១ មកម្ល៉េះ គិត​មកដល់​ថ្ងៃនេះ ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវដ​១៩ នៅ​ខេត្ត​ឧត្តរមានជ័យ បាន​ចំនួន​សរុប​១៥៣​នាក់​ហើយ ចំពោះ​ការចាក់​វ៉ាក់សាំង​គឺធ្វើឡើង​ដោយ​ស្ម័គចិត្ត ប៉ុន្តែ​អាច​ចាក់​បាន​តែ​មន្ត្រី​សុខាភិបាល​ខេត្ត និង​មន្ត្រីនគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​តែប៉ុណ្ណោះ​៕

Filed in: ព័ត៌មានជាតិ