ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ ​នាយក​សារព័ត៌មាន Angkor Today ដែល​ចេញផ្សាយ​ថា «​កម្ពុជា​លក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​របស់​ចិន​»

កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ ​នាយក​សារព័ត៌មាន Angkor Today ដែល​ចេញផ្សាយ​ថា «​កម្ពុជា​លក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​របស់​ចិន​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​ល្ងាច​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ​បើ​យោង​តាម​នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណា​រិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ ថ្លែងប្រាប់​អគ្គនាយក​បណ្តាញ​ព័ត៌មាន ថា ​នាយក​សារព័ត៌មាន Angkor Today ដែល​បាន​ផ្សព្វផ្សាយ​ជា​ភាសា​ចិន​ថា «​កម្ពុជា​លក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​របស់​ចិន​ក្នុងតម្លៃ​១២០​ដុល្លារ​» ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នៅ​ខេត្ត​សៀមរាប ។​

​នាយក​សារព័ត៌មាន Angkor Today ដែល​ត្រូវ​ចាប់​ខ្លួន​មាន​ឈ្មោះ SHEN KAIDONG ជា​ជនជាតិ​ចិន មាន​ទីស្នាក់ការ​នៅ​ខេត្តសៀមរាប​។ សារព័ត៌មាន Angkor Today នេះ​មានឈ្មោះ​ពីមុន​ជា Angkor Times ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​ម្ចាស់​តែ​ម្នាក់​។​

​នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណា​រិទ្ធ បាន​បន្ថែមថា បន្ទាប់ពី​ចាប់ខ្លួន​ជនជាតិ​ចិន​រូបនេះ សមត្ថកិច្ច​នឹង​បន្ត​នីតិវិធី​បញ្ជូន​ទៅកាន់​តុលាការ​ខេត្ត​សៀមរាប ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

​ការចាប់ខ្លួន​ជនជាតិ​ចិន​ខាងលើនេះ បាន​ធ្វើឡើង​ភ្លាមៗ​បន្ទាប់​ពី​សារព័ត៌មាន​នេះ បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ Wechat ថា «​កម្ពុជា​លក់​វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​ចិន​» ហើយ​ភ្លាមៗ​ក្រសួង​សុខាភិបាល​កម្ពុ​ជា ក៏​បាន​ប្រកាស​ច្រានចោល​ទាំងស្រុង​ផង​ដែរ​ចំពោះ​ការចុះផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត និង​គ្មាន​មូលដ្ឋាន​មួយ​នេះ​។​

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ក្រសួង​សុខាភិបាល បាន​ចាត់ទុកថា ការផ្សព្វផ្សាយ​របស់ Angkor Today ជា​រឿង​ផ្តេសផ្តាស​។ លោកស្រី​បញ្ជាក់​ថា ការចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ដែល​ជា​ជំនួយ​របស់​ចិន​នៅ​កម្ពុជា គឺ​បាននិងកំពុង​ចាក់ទៅលើ​ក្រុម​មនុស្ស​អាទិភាព ដែល​ក្រសួង​សុខាភិបាល​ប្រកាស​ប៉ុណ្ណោះ ។​

​អ្នកនាំពាក្យ​រូប​នេះ បាន​ថ្កោលទោស​ចំពោះ​ជន​មួយចំនួន​ដែល​បំពុល​សង្គម តាមរយៈ​ការ​ប្រឌិត​ព័ត៌មាន​នេះ​ឡើង ដើម្បី​បំភាន់​សាធារណជន ធ្វើឲ្យ​មាន​ការយល់ច្រឡំ​ចំពោះ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ