ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អជ្ញាធរ​ខណ្ឌដូនពេញ អនុញ្ញាត​អោយ​រថយន្ត​ធុន​ធំ​ទាំង ៤១​គ្រឿង ត្រឡប់​ទៅ​វិញ​ហើយ​បន្ទាប់​ពី​ធ្វើការ​អប់រំ​ណែនាំ​រួច​!

អជ្ញាធរ​ខណ្ឌដូនពេញ អនុញ្ញាត​អោយ​រថយន្ត​ធុន​ធំ​ទាំង ៤១​គ្រឿង ត្រឡប់​ទៅ​វិញ​ហើយ​បន្ទាប់​ពី​ធ្វើការ​អប់រំ​ណែនាំ​រួច​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ នា​យប់​ថ្ងៃ​ពុធ ១៣ កើត ខែ​ផល្គុន ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ០៩:០០​នាទី​យប់ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ធ្វើ​ការអប់រំ​ណែនាំ ដល់​ម្ចាស់ រថយន្ត ធុន​ធំ​ដែល​បាន ល្មើស​ច្បាប់​ចរាចរណ៍ បើកបរ លើផ្លូវ​ហាមឃាត់ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ។ ជាគោលការណ៍ រដ្ឋបាល​ខណ្ឌ មិន​អនុញ្ញាត អោយ​ម្ចាស់​រថយន្ត ធុន​ធំ​ទាំងនោះ បន្ត​ចរាចរណ៍ លើ មហាវិថី​ព្រះមុន្នីវង្ស មហាវិថី​ព្រះ​នរោត្តម តីរៈវិថី​ព្រះស៊ីសុវត្ថិ មហាវិថី​ព្រះ​សុរា​ម្រឹត និង មហាវិថី សម្តេច​សុធារស ទៀត​នោះ​ទេ ។​

​សូមបញ្ជាក់​៖ កា​ដោះលែង​រថយន្ត​ខាងលើនេះ ពុំ​មាន​កា​ផាក់ពិន័យ ជា​ប្រាក់​នោះទេ គឺ​លោក​អភិបាល បាន​ធ្វើ​ការអប់រំ​ណែនាំ​ដល់​ពួុកគាត់ ក្នុង​ករណី​បើ​មាន​លើក​ទី​២​នោះ គឺ​មិន​លើកលែង​នោះទេ នេះ​បើ​តាម​កា​ញ្ជាក់​ពី​លោក​សុខ ពេញវុ​ធ​អភិបាលនៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ។​គួ​រំលឹក​ផង​ដែរ រថយន្ត​ទាំង​៤១​គ្រឿង​ខាងលើ​នេះ ត្រូវបាន​កម្លាំង​គណៈ​បញ្ជា​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ឃាត់​កាលពី​យប់​ថ្ងៃទី​២៣ ខែគុម្ភៈ​ឆ្នាំ​២០២១​កន្លងទៅនេះ ដោយ​បើកបរ​លើ​ផ្លូវ​ហាមឃាត់​៕

Filed in: ព័ត៌មានជាតិ