ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

រថយន្ត​ធុន​ធំ​ចំនួន ៤១​គ្រឿង ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ឃាត់​យក​មក​រក្សាទុក នៅ​រដ្ឋបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើ​អប់រំ​ណែនាំ

រថយន្ត​ធុន​ធំ​ចំនួន ៤១​គ្រឿង ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ឃាត់​យក​មក​រក្សាទុក នៅ​រដ្ឋបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើ​អប់រំ​ណែនាំ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​យប់​ថ្ងៃ​អង្គារ ១២​កើត ខែ​ផល្គុន ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ដឹកនាំ​កម្លាំង គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌដូនពេញ ស្ទាក់​ចាប់​រថយន្ត ធុន​ធំ​ដែល​បាន ល្មើស​ច្បាប់​ចរាចរណ៍ បើកបរ​លើ​ផ្លូវ​ហាមឃាត់ រួមមាន មហាវិថី​ព្រះមុន្នីវង្ស មហាវិថី​ព្រះ​នរោត្តម តីរៈវិថី​ព្រះស៊ីសុវត្ថិ មហាវិថី​ព្រះ​សុរា​ម្រឹត និង មហាវិថី សម្តេច​សុធារស សរុប​ចំនួន ៤១​គ្រឿង យក​មក​រក្សាទុក​នៅ​រដ្ឋបាល​ខណ្ឌ​ដូនពេ​ញ ដើម្បី​ដើម្បី​ធ្វើ​អប់រំ​ណែនាំ​និង អនុវត្ត​តាម​និតិ​វិធី​ច្បាប់ ។​

Filed in: ព័ត៌មានជាតិ