ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អភិបាល​រាជធានី​ភ្នំពេញ គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ដល់​ម៉ាស់​១​លាន ប្រៀប​បាន​ផ្ដល់​អាហារ​ដល់​អ្នក​ដែល​កំពុង​អត់ឃ្លាន

អភិបាល​រាជធានី​ភ្នំពេញ គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ដល់​ម៉ាស់​១​លាន ប្រៀប​បាន​ផ្ដល់​អាហារ​ដល់​អ្នក​ដែល​កំពុង​អត់ឃ្លាន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ បន្ទាប់ពី​ទទួលបាន​អំណោយ​ជា​ម៉ាស់​ចំនួន ១​លាន​ម៉ាស់​ពី​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​រួច​មក លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​ផ្ដល់​ម៉ាស់​សម្រាប់​ចែក​ជូន​បន្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ហើយ​ការឧបត្ថម្ភ​ម៉ាស់​បន្ថែម​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន នាពេលនេះ គឺ​ប្រៀប​បាន​ទៅ​នឹង​ការផ្ដល់​អាហារ​ដល់​អ្នក​ដែល​កំពុង​អត់ឃ្លាន មាន​សេចក្ដី​ត្រូវការ​ប្រចាំថ្ងៃ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ បាន​សម្រេច​ផ្តល់​អំណោយ​ម៉ាស​ក្រណាត់​ចំនួន​១​លាន ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។

​ការឧបត្ថម្ភ​អំណោយ​ម៉ាស​នេះ ធ្វើឡើង​ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ចូល​សហគមន៍​ទ្រង់ទ្រាយ​ធំ ខណៈ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ក្នុង «​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​» កំពុង​បន្ត​កើនឡើន​ឡើង​គួរឲ្យ​បារម្ភ​។ បើ​គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ ឆ្លង​ក្នុង​សហគមន៍ ក្នុង​ព្រឹត្តិការណ៍​មាន​ចំនួន ៩៩​នាក់​៕

Filed in: ព័ត៌មានជាតិ