ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បន្ត​ចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាម​ដងផ្លូវ​ដែល​មិន​បាន​ពាក់​ម៉ាស់​ដើម្បី​បង្ការ និង​ទប់ស្កាត់​កូវី​ដ​១៩

​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បន្ត​ចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាម​ដងផ្លូវ​ដែល​មិន​បាន​ពាក់​ម៉ាស់​ដើម្បី​បង្ការ និង​ទប់ស្កាត់​កូវី​ដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភ​: ឆ្នាំ​២០២១​នេះ បាន​ចាត់ឲ្យ​ស្នងការរង​ទាំងអស់ ចុះ​ចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាម​ដងផ្លូវ​ដែល​មិន​បាន​ពាក់​ម៉ាស់ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យចូល​រួម​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ជា​ពិសេស​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ៣​ការពារ ៣​កុំ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូវី​ដ​១៩​។​

​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ៣​ការពារ ៣​កុំ រួមមាន​៖

*៣ ការពារ​
១៖ ពាក់​ម៉ាស់​
២៖ លាងដៃ​
៣៖ គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល (​យ៉ាងតិច​រក្សា​គម្លាត ១.៥​ម៉ែត្រ )​។​

*៣ កុំ​
១៖ កុំទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក​
២៖ កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​
៣៖ កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱបថើប​គ្នា​ជាដើម​៕

Filed in: ព័ត៌មានជាតិ