ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​លោក សុខ ពេញវុ​ធ បើក​កិច្ចប្រជុំ​បន្ទាន់​”​ស្តីពី​ការ​ស្រង់​ទិន្នន័យ សង្កាត់​ចំនួន​០៤ ក្នុង​ខណ្ឌ​ដូនពេញ ដែល​ពាក់ព័ន្ធ ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​

​លោក សុខ ពេញវុ​ធ បើក​កិច្ចប្រជុំ​បន្ទាន់​”​ស្តីពី​ការ​ស្រង់​ទិន្នន័យ សង្កាត់​ចំនួន​០៤ ក្នុង​ខណ្ឌ​ដូនពេញ ដែល​ពាក់ព័ន្ធ ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នា​ព្រឹក​ថ្ងៃ​អង្គារ ១២​កើត ខែ​ផល្គុន ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​សាលប្រជុំ រដ្ឋបាល​ខណ្ឌដូនពេញ មាន​បើក​កិច្ចប្រជុំ​បន្ទាន់​”​ពី​ការ​ស្រង់​ទិន្នន័យ សង្កាត់​ចំនួន​០៤ ក្នុង​ខណ្ឌ​ដូនពេញ ដែល​ពាក់ព័ន្ធ ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​។​

​កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​ការយកចិត្តទុកដាក់​លើ​ទីតាំង​ធ្វើ​ច​ក្តា​ឡី​ស័ក និង​ទីតាំង​ដែល​បាន​បិទ (​មាន​Positive Covid19) ។ ដោយឡែក លោកស្រី​ចៅសង្កាត់​ទាំង​៤ ខាងលើ​ត្រូ​ស្រង់​ទិន្នន័យ​ទីតាំង​ចំនួន​៤ ដែល​បាន​បិទ​រួច និង​យក​សំណាក​ចប់​ជា​ស្ថាពរ​រួមមាន​៖ ភោជនីយដ្ឋាន​River King សង្កាត់​ផ្សារ​ថ្មី​៣,Apartment Lao សង្កាត់​បឹងរាំង​, Club CoCo​ក្នុង​សណ្ឋាគារ​កណ្តាល​សួនច្បារ សង្កាត់​ចតុមុខ​, និង​ភោជនីយដ្ឋាន​Romantic សង្កាត់​វត្តភ្នំ​។ ដោយឡែក​ទីតាំង​ចំនួន​ពីរ​ទៀត រួមមាន​៖ សាលាបឋមសិក្សា​កូលាប​១ សង្កាត់​ស្រះចក និង​Yu Taiy Apartment and Hotel​នៅ​សង្កាត់​បឹងរាំង ដោយ​ចាត់ចែង​ឲ្យ​កំលាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ សង្កាត់​ទាំង​ពីរ​រួម​ជាមួយ​ការរិយាល័យ​អប់រំ​យុវជន និង​កីឡា ធ្វើការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ធីតា ដើម្បី​យក​សំណាក​អ្នក​ដែល​ប៉ះពាល់​ដោយផ្ទាល់​និង​ដោយ​ប្រយោល ព្រមទាំង​ដាក់​កំលាំង ដើម្បី​បិទ​ទីតាំង​ខាង​នេះ​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​។​

Filed in: ព័ត៌មានជាតិ