ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ ឆ្នាំ​២០២០ នៅ​ស្រុក​អង្គរ​ជុំ​

វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ ឆ្នាំ​២០២០ នៅ​ស្រុក​អង្គរ​ជុំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) ៖ ​វេទិកា​ផ្សព្វផ្សាយ​នេះ ដំណើរការ​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែល​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​សាលា​ស្រុក​អង្គរ​ជុំ ខេត្តសៀមរាប ក្រោម​វត្តមាន​របស់ ឯកឧត្តម អ៊ាន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម ពិន ប្រាកដ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត រួម​ជាមួយ​មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត ផ្នែក​ឯកជន​ដែល​ពាក់ព័ន្ធ មន្ត្រី​ថ្នាក់​មូលដ្ឋាន ប្រជាពលរដ្ឋ គ្រូបង្រៀន និង​សិស្សានុសិស្ស មក​ពី​ចំនួន ២​ស្រុក គឺ​ស្រុក​អង្គរ​ជុំ និង​ស្រុក​វ៉ារិន ដែល​មាន​អ្នក ចូលរួម​ចំនួន ៣៩៦​នាក់​ស្រី​៩០​នាក់ ក្រោម​ការប្រតិបត្តិ​ទៅ​តាម​ការណែនាំ និង វិធានការ របស់​ក្រសួង​សុខាភិបាល ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជម្ងឺ​កូវី​ដ ១៩​ទៀតផង​។

​អង្គ​វេទិកា​ទាំងមូល ក៏បាន​លើកឡើង​ពី​ទុក្ខ​កង្វល់​របស់​បងប្អូន​ដែល​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​ស្រុក​ទាំង​ពីរ ដោយ​បាន​ផ្តោត​ទៅលើ​បញ្ហា វិវាទ​ដីធ្លី ,​ករណី​តម្លៃ​ប្រេង និង តម្លៃ​អគ្គិសនី , ប្រព័ន្ធធារាសាស្ត្រ , បញ្ហា​ផ្លូវ​ជនបទ , វិស័យ​អប់រំ (​កង្វះ​អគារសិក្សា និង គ្រូបង្រៀន ) រួម​ទាំង​មណ្ឌល​សុខភាពៗ​។​

​បន្ទាប់​ពី​មានការ​បកស្រាយ​បំភ្លឺ​នូវ​រាល​ទុក្ខ​កង្វល់​របស់​សមាជិក​អង្គ​វេទិកា​លើកឡើង របស់​បណ្តា​មន្ទីរ អង្គភាព ដែល​មាន​ការពាក់ព័ន្ធ រួចមក ឯកឧត្តម ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប ក៏បាន​លើកឡើង​ផង​ដែរ អំពី​គំនិត​ផ្តួចផ្តើម​របស់​អភិបាលខេត្ត​សៀមរាប ( ឯកឧត្តម ទៀ សីហា ) ដែល​បាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២១ របស់​ក្រុមប្រឹក្សា​ខេត្ត អណត្តិ​ទី​៣ ដែលថា ចាប់ពីពេលនេះ គប្បី​បញ្ឈប់​ការលើក​គម្រោង​ស្ថាបនា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​នៅ​មូលដ្ឋាន ដោយ​ការធ្វើកំណែទម្រង់​ថ្មី ដោយ​ការប្រើប្រាស់​គម្រោង​សាងសង់​ផ្លូវ​បេតុង​វិញ តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន ដើម្បី​អភិវឌ្ឍ​បណ្តាញ​ផ្លូវ​ជនបទ ដែល​ជា​បទដ្ឋាន​ថ្មី​សម្រាប់​អនាគត ។ ក្នុងនោះ​ឯកឧត្តម​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង និង​ប្រជាពលរដ្ឋ ត្រូវគោរព​ឲ្យ បាន​នូវ​វិធានការ ៣​កុំ ៣​ការពារ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូ​វិដ​១៩ ដែល​បាន​កើតឡើង​នៅក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភះ​នេះ ។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម អ៊ាន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មានប្រសាសន៍ថា ក្នុង​បរិបទ​នៃ​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ គឺជា​កាលានុវត្តិភាព ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​ស្វែងយល់​អំពី​ស្ថានភាព​ទូទៅ នៃ​ការអភិវឌ្ឍ​ខេត្ត ក្រុង ស្រុក ឃុំ​-​សង្កាត់ ព្រមទាំង​បញ្ហា​ប្រឈម​នានា ដែល​កើត​មាន​រយៈពេល​កន្លងមក និង​បាន​ផ្តល់ឱកាស​ផងដែរ ជូន​បងប្អូន​ប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ បាន​បញ្ចេញមតិ​របស់​ខ្លួន​អំពី​ក្តីកង្វល់ សំណូមពរ និង​តម្រូវការ​ជាក់ស្តែង​ក្នុង​មូលដ្ឋាន ។​

​ឯកឧត្តម អ៊ាន ឃុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​វាគ្មិន​តំណាង​មន្ទីរ​-​អង្គភាព​នានា ជុំវិញ​ខេត្ត ដែល​បាន​ធ្វើ​ការបកស្រាយ បំភ្លឺ ឆ្លើយតប​ទៅនឹង​សំណួរ កង្វល់​របស់​បងប្អូន​ប្រជាពលរដ្ឋ ផ្ទាល់មាត់​មាន​ចំនួន ០៩​សំណួរ សំណូមពរ និង លាយល័ក្ត​អក្សរ ចំនួន ០៨​សំណួរ សំណូមពរ ដែល​ពាក់ព័ន្ធ ការងារ​ធារាសាស្ត្រ សាលារៀន , អគ្គិសនី និង ហេដ្ឋារចនាសម្ព័ន្ធ ។

​អង្គ​វេទិកា​សូម​រក្សា​សិទ្ធិ​រក្សាទុក​សំណួរ និង កង្វល់ ដែល អង្គ​វេទិកា​នាពេលនេះ ពុំ​ទាន់​អាច​បកស្រាយ​បំភ្លឺ​បាន ក្រុមប្រឹក្សា​ខេត្ត នឹង​យក​សំណួរ និង កង្វល់​ទាំងនេះ ទៅពិនិត្យ ពិភាក្សា ក្នុង​ក្របខណ្ឌ​ក្រុមប្រឹក្សា​ខេត្ត​ហើយ​នឹង​ធ្វើ​ការឆ្លើយ​តប និង ជម្រាប​ជូនដំណឹង​ជា លាយ​លក្ខណ៏​អក្សរ ដល់​ម្ចាស់​សំណួរ បងប្អូន​ប្រជាពលរដ្ឋ តាម​កាល​វេលា​សមគួរ តាមរយៈ​មេឃុំ ក្រុមប្រឹក្សាឃុំ តាម​មូលដ្ឋាន​ដែល​បងប្អូន​រស់នៅ​។​

ជាមួយ​នឹង​ការរៀបចំ​វេទិកា​នេះ រដ្ឋបាល​ខេត្ត​ក៏​បាន​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​៕

 

Filed in: ព័ត៌មានជាតិ