ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ឯកឧត្តម អ៊ុន ចាន់​ដា និង​លោកជំទាវ ញូ​ង ចរិយា​

​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ឯកឧត្តម អ៊ុន ចាន់​ដា និង​លោកជំទាវ ញូ​ង ចរិយា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ឯកឧត្តម អ៊ុន ចាន់​ដា និង​លោកជំទាវ ញូ​ង ចរិយា នៅ​ព្រឹក​ថ្ងៃទី ២២ ខែ​កុម្ភៈ ឆ្នាំ ២០២១ នេះ បាន​ប្រារព្ធ​ពិធី​ជួប​សំណេះសំណាល អបអរសាទរ​ខួប​ទី ១១​ទិវា​ជាតិ សុខភាព​មាតា ទារក និង​កុមារ ២១ កុម្ភៈ ដែល​ប្រព្រឹត្ត​ទៅ នៅ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​កំពង់ចាម និង​នាំ​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ជូន​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ទើប​សម្រាល​បុត្រ ស្ត្រី​មាន​កូនតូច និង ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ សរុប​ចំនួន​១៥៨​នាក់ ។​

​បន្ទាប់​ពី ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ដល់​ស្ត្រី នៅ​មន្ទីរ​សុខាភិបាល​ខេត្ត លោកជំទាវ ញូ​ង ចរិយា អ៊ុន​ចាន់​ដា និង​ក្រុមការងារ បាន​បន្តដំណើរ អញ្ជើញ​ចុះ​សួរសុខទុក្ខ អ្នក​ជម្ងឺ​ជា​ស្ត្រី​ទើប​សម្រាលកូន កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​ខេត្ត និង​បាន​ឧបត្ថម្ភ​ថវិកា​ជូន ក្នុង​ម្នាក់ៗ ៥០,០០០​រៀល​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ