ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លោក សាត គឹម​សាន ស្នងការ​ខេត្ត​បាត់ដំបង និង​ភរិយា​គោរព​ទទួលយក​ដំណោះស្រាយ​បញ្ចប់​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ឈរលើ​គោល​គារ​ឈ្នះ​ឈ្នះ​សម្តេច​តេជោ​

លោក សាត គឹម​សាន ស្នងការ​ខេត្ត​បាត់ដំបង និង​ភរិយា​គោរព​ទទួលយក​ដំណោះស្រាយ​បញ្ចប់​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ឈរលើ​គោល​គារ​ឈ្នះ​ឈ្នះ​សម្តេច​តេជោ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) កាល​ពី​​ថ្ងៃទី ២០ កុម្ភៈ ខ្ញុំ​បាន​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​វិវាទ​ដ៏​ក្តៅគគុក​មួយ​ក្រៅ​ប្រព័ន្ធ​តុលាការ​រវាង​លោក សាត គឹម​សាន និង​ភរិយា​លោកស្រី ឈឺ មុយ​ឆេង ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ឈ្មោះ យូ ធារ៉ា និង​ប្រពន្ធ​ឈ្មោះ បូ សុ​ភី លើ​ទំនាស់​ដី​ផ្ទះ​ទំហំ (២៥​ម​x៧០​ម​) និង​លុយ​ជំពាក់​គ្នា​ពីមុន $13,800 (​បាន​បង់​រួច​) ដែល​នៅសល់ $1,300​។​

តាមពិត​ទៅ​ក្តីក្តាំ​វិវាទ​ខាង​លើ​គឺ​បាន​កើតឡើង​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ ដោយ​ភាគី លោក​សាត គឹម​សាន និង​លោកស្រី ឈឺ មួយ​ឆេង បាន​អះអាង​ថា​ប្តី​ប្រពន្ធទាំង​២​ខាងលើ​នៅ​ជំពាក់​ប្រាក់​ខ្លួន​ជាង​១​ម៉ឺន​ដុល្លារ ព្រមទាំង​មិន​ព្រម​ប្រគល់​ដី​និង​ផ្ទះ​ដូច​មាន​ទំហំ​ខាងលើ​អោយមក​ភាំគី​ម្ចាស់បំណុល ដោយ​សំអាង​ថា​ភាគី​ប្តី​ប្រពន្ធ​បាន​លក់​ផ្តាច់​មក​អោយ​គាត់​អស់ហើយ ដោយ​មាន​លោក​មេឃុំ​ដែល​ត្រូវជា​ពូ​បង្កើត​របស់​ប្តី​ប្រពន្ធទាំង​២​ជា​សាក្សី​ដឹងឮ​ផងដែរ​។ ប៉ុន្តែ​ចំពោះ​ភាគី​ប្តី​ប្រពន្ធទាំង​២​វិញ​គឺ​បាន​តវ៉ា​ថា ខ្លួន​មិន​បាន​លក់​និង​មិន​បាន​ទទួល​ប្រាក់​គ្រប់​ចំនួន​ពី លោក​សាត គឹម​សាន និង​លោកស្រី ឈឺ​មួយ​ឆេង ឡើយ ដូច្នេះហើយ​ទើប​មាន​វិវាទ​កើតឡើង ហើយ​បាន​ប្តឹងផ្តល់​គ្នា​ឡើង​ទៅ​តុលាការ​យ៉ាង​ក្តៅគគុក​។​

កន្លង​ទៅ​ថ្មីៗ​នេះ សាលាឧទ្ធរណ៍​ក៏​បាន​កាត់ក្តី​សម្រេច​អោយ​ប្តី​ប្រពន្ធ​ប្អូន យូ ធា​រា ឈ្នះ ហើយ​តម្រូវ​អោយ​លោកស្នងការ និង​ភរិយា​ប្រគល់​ដី​ផ្ទះ​ទំហំ​ខាងលើ​អោយ​ទៅ​ប្តី​ប្រពន្ធទាំង​២​វិញ​។ ប៉ុន្តែ​លោក សាត គឹម​សាន និង​ភរិយា​មិន​សុខចិត្ត​ហើយ​បាន​រៀបចំ​សំណុំ​ឯកសារ​និង​ភស្តុតាង​បន្ថែម​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត​។ ប៉ុន្តែ​បន្ទាប់ពី​ខ្ញុំ​បាន​ជួប​ភាគី​ទាំងពីរ កាល​ពី​ម្សិលម៉ិញ ហើយក៏​បាន​សម្របសម្រួល​អោយ​មាន​ការយោគយល់​គ្នា​បញ្ចប់​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ រហូត​ឈានដល់​ការ​ផ្តិតមេដៃ​លើ​កិច្ចសន្យា​បញ្ចប់​វិវាទ ដោយ​ភាគី លោក​លោក សាត គឹម​សាន និង​លោកស្រី ឈឺ មុយ​ឆេង យល់ព្រម​លះបង់​ឈប់​ប្តឹងផ្តល់​ទៅ​កំពូល ហើយ​សុខចិត្ត​ប្រគល់​ដី​ផ្ទះ​ព្រមទាំង​ប្រាក់​ដែល​ប្តី​ប្រពន្ធ​នៅ​ជំពាក់ $១,៣០០ អោយ​ទៅ​ប្តី​ប្រពន្ធទាំង​២​ថែមទៀត​ផង ព្រោះ​បាន​ឃើញ​ពី​ស្ថានភាព​ជីវភាព​រស់នៅ​ដ៏​លំបាក​របស់​ប្តី​ប្រពន្ធទាំង​២ ក្នុង​ការចិញ្ចឹម​ថែរក្សា​ក្រុមគ្រួសារ​និង​កូន​២​នាក់​ក្នុង​បន្ទុក​។ ទន្ទឹមនឹងនេះ​ដែរ ចំពោះ​ភាគី​ប្តី​ប្រពន្ធ យូ ធា​រា ក៏​បាន​សុំទោស​ដល់​ភាគី លោក សាត គឹម​សាន និង​ភរិយា ចំពោះ​ការប្រើ​ពាក្យ​សំដី​មិន​សមរម្យ​កន្លងមក និង​កំហុសឆ្គង​រួម​ទាំង​ការ​មួលបង្កាច់ ជេរប្រមាថ​ដែល​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តីថ្លៃថ្នូរ លោក សាត គឹម​សាន និង​ភរិយា ហើយ​សន្យា​នឹង​រាប់អាន​គ្នា​រស់នៅ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​ដោយ​គ្មាន​ការតវ៉ា ទាមទារ និង​ចងគំនំ​នឹង​គ្នា​។ ការគោរព​ប្រតិបត្តិ​តាម​គោលការណ៍​ឈ្នះៗ​សម្តេច​តេជោ របស់​លោក​ស្នងការ​ខេត្ត​បាត់ដំបង​គឺ​ជា​គំរូ​ល្អ​មួយ​សម្រាប់​មន្ត្រី​មាន​អំណាច​ដទៃទៀត ដែល​គួរ​ទទួលយក​ដំណោះស្រាយ​តាម​គោលការណ៍​ឈ្នះៗ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេជោ​។​

ខ្ញុំ​អរគុណ​គ្រួសារ​ប្អូន យូ ធារ៉ា និង​អរគុណ​លោកស្នងការ​នគរបាល​ខេត្ត​បាត់ដំបង សាត គឹម​សាន និង​ភរិយា ដែល​បាន​ជ្រើសរើស​ដំណោះស្រាយ​បញ្ចប់​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ឈរលើ​គោល​ការ​ឈ្នះ​ឈ្នះ​សម្តេច ប្រកប​ដោយ​គុណធម៌​និង​មេត្តាធម៌​ដែល​បាន​ឈាន​ដល់​ការបញ្ចប់​វិវាទ​ដ៏​ក្តៅ​មួយ​នេះ​បានច​ប់ជា​ស្ថាពរ​។​

ខ្ញុំបាទ​ក៏​សូម​គោរព​អរគុណ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​យ៉ាង​ជ្រាលជ្រៅ​បំផុ​តដែល​បាន​ផ្តល់​ឱកាស​ដល់​ខ្ញុំបាទ​បាន​ចូលរួម​ជួយ​ដោះស្រាយ​បញ្ចប់​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជូន​ប្រជាពលរដ្ឋ​ឈរលើ​គោលការណ៍​ឈ្នះ​ឈ្នះ​សម្តេច​។​

ពិតណាស់ យើង​ចូលរួម​ដោះស្រាយ​បញ្ហា​វិវាទ​នៅ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់ មិន​អាង​ទៅលើ​តួនាទី​បុណ្យស័ក្តិ​តូចធំ ដើម្បី​សេចក្តីសុខ​របស់​យើង​ទាំងអស់គ្នា​នៅ​ក្រោម​ម្លប់​សន្តិភាព ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តីស្រឡាញ់​និង​ស្នាមញញឹម នឹង​សូម​មាន​ចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​៕

Filed in: ព័ត៌មានជាតិ